ភរិយាគ្រប់រូបត្រូវធ្វើឱ្យគ្រួសារមានភាពត្រជាក់ត្រជុំ រស់នៅប្រកបដោយសុភមង្គល កុំឱ្យពាក់មុខយក្សដាក់គ្នា។ ហេតុនេះដើម្បីរក្សាចិត្ត ប្តីបានភរិយាគួរមានលក្ខណៈដូចខាងក្រោម៖
១. រៀបចំខ្លួនឱ្យបានស្អាតៈ មិនមែនអាងតែខ្លួនមានប្តី មានកូនហើយគិតថា តែខ្លួនឱ្យអ្នកណាមើលទៀតនោះទេ។ បើប្រពន្ធមិនចេះថែ ខ្លួន អាចឱ្យប្តីបែកចិត្ត រកក្រៅមិនខាន។
២. មានទ្រព្យសម្បត្តិៈ ចេះសន្សំប្រាក់កាស ទុកដាក់សម្រាប់ប្រើប្រាស់ កុំឱ្យរស់នៅដោយសាប្តី ពឹងផ្អែកលើប្តីទាំងស្រុង។ បើយើងមាន ទ្រព្យច្រើន ប្តីក៏លែងហ៊ានមើលងាយយើងដែរ។
៣. មានកូនៈ កូនជាចំណងយ៉ាងស្អិតរបស់ប្តី ម្លោះហើយស្ត្រីណាគ្មានកូន លំបាកនឹងការពារប្តីណាស់ ព្រោះខ្លូនមិនអាចបំពេញបំណង របស់ប្តីបាន។ គួរប្រឹងប្រែងធ្វើបុណ្យឱ្យបានច្រើន កុំពង្រាត់ពង្រាស់កូនសត្វផ្សេងៗឡើយ។
៤. មានមាយាទល្អៈ សុភាពរាបសារ ទន់ភ្លន់ រស់រាយរាក់ទាក់ ទឹកមុខញញឹមស្រស់ស្រាយ ចេះដឹងខុសត្រូវ យល់ការរាក់ជ្រៅ។
៥. ចេះបម្រើប្តីៈ ពាក្យចាស់បុរាណខ្មែរមួយឃ្លាបានពោលថា “សំណាព្យយោងដី ស្រីយោងប្រុស” ភាពរុងរឿងរបស់ប្តី គឺដោយសារ ការភរិយាជាអ្នកផ្តល់ឱ្យ ដូចជាការលើទឹកចិត្ត ការជួយជ្រោមជ្រែង ក្នុងសកម្មភាពលើកកម្ពស់ជីវភាពក្រុមគ្រួសារជាមួយស្វាមីជាដើម។ ទាំងនេះជាមន្តស្នេហ៍ដែលដោតជាប់នៅក្នុងក្រអៅបេះដូងរបស់ស្វាមីគ្រប់រូបមិនអាចបំភ្លេច ភរិយាអស់មួយជីវិត។

ប្រភព៖ Khmerherald
Post a Comment