ឆ្លៀតក្នុងឱកាសពិព័រណ៍ហ្គេម E3 ប្រចាំឆ្នាំ ២០១៣ ក្រុមហ៊ុន Blizzard បានសហការ Sony ដាក់ចេញហ្គេមស៊េរីថ្មី អាចលេងបាននៅលើ PlayStation 3 ។ សាច់រឿងហ្គេមគឺផ្ដោតលើការពួតដៃសាមគ្គីគ្នាទៅកម្ចាត់បិសាច ដោយប្រើប្រាស់អាវុធផ្គួបជាមួយសិល្បសាស្ត្រ។
ប្រិយមិត្តដែលកំពុងលេងលើឧបករណ៍ PS3 នឹងកាន់តែជក់ចិត្តជាមួយ Diablo 3 នេះជាមួយការដើរតួជាអ្នកក្លាហានកម្ចាត់បិសាច។ Diablo 3 ត្រូវបានក្រុមហ៊ុនអាមេរិក Blizzard បានដាក់ចេញឱ្យលេងបាននៅលើកុំព្យូទ័រ និងម៉ាស៊ីន Mac របស់ Apple តាំងពីឆ្នាំមុនម្ល៉េះ។ ក្រោយមក នៅដើមឆ្នាំ២០១៣នេះ ទើបក្រុមហ៊ុនអះអាងបញ្ជាក់ជាមុនថា នឹងដាក់ចេញឱ្យលេងបាននៅលើ PlayStation 3 និង PlayStation 4។
លុះមកដល់ថ្ងៃតាំងពិព័រណ៍ហ្គេម E3 2013 នេះទើប Blizzard បញ្ចេញកាលបរិច្ឆេទនឹងដាក់ឱ្យលេងបានជាផ្លូវការនៅលើ PS3 និង Xbox 360 គឺនៅថ្ងៃទី ០៣ ខែកញ្ញា។ គោលដៅបន្ទាប់នឹងចេញនៅលើ PS4 និង Xbox One បន្តទៀតនៅអំឡុងចុងឆ្នាំ២០១៣។ ចង់ដឹង Diablo 3 នេះប្រើយុទ្ធិសិល្បខ្លាំងដល់កម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Sabay news
Post a Comment