កាអ៊ីរ៉ូៈ អតីតប្រធានាធិបតីអេហ្ស៊ីប ដែលត្រូវបាន បណ្តេញចេញពីតំណែង លោក Hosni Mubarak បានចេញ មុខមកទទួលការកាត់ទោសសាជាថ្មី ក្នុងតុលាការកាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ ជា លើកដំបូង ក្រោមការចោទប្រកាន់ថាមានប្រព្រឹត្តអំពើពុករលួយ និងទទួលខុសត្រូវលើការសម្លាប់ក្រុមបាតុករ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានតាមកញ្ចក់ទូរទស្សន៍។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ បានឲ្យដឹងថា ការកាត់ទោសក្នុងតុលាការលើក ទីមួយនេះ បានចាប់ដំណើរការនៅវេលាម៉ោងប្រមាណជា ១០ និង២០នាទី ដោយក្នុងនោះមានកូនប្រុសពីរនាក់ របស់លោក ម៉ូបារ៉ាក់ មានលោក Alaa និងGamal រួមនឹងលោក Habib al-Adli រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអតីត មន្ត្រីប៉ូលីសជាន់ខ្ពស់បានចូលមកកាន់តុលាការ មុនពេលអតីតប្រធានាធិបតីចូលក្នុងតុលាការ។
មុននេះបន្តិច មេធាវី និងក្រុមអ្នកគាំទ្រ បានប្រឆាំងតវ៉ាគ្នា ជាមួយបណ្តាអ្នកដែលទាមទារឲ្យមានសេចក្តី សម្រេច ក្នុងការកាត់ទោសលោក ម៉ូបារ៉ាក់ ដែលបណ្តាលឲ្យមានភាពរញ៉េរញ៉ៃក្នុងតុលាការ។ មន្ត្រីប៉ូលីស និងកម្លាំងការ ពារសន្តិសុខ២០០នាក់ ជាមួយយាន្តជំនិះប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយនៅក្រៅតុលាការ ក្នុងទីក្រុង កាអ៊ីរ៉ូ ដើម្បីរក្សាសន្តិសុខ និងដើម្បីរារាំងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងអតីតប្រធានាធិបតីរូបនេះ ឲ្យនៅដាច់ ដោយឡែកពីគ្នា។
គួរបញ្ជាក់ថា លោក ម៉ូបារ៉ាក់ បានដឹកនាំប្រទេស អស់រយៈពេលជាងបីទសវត្សរ៍ ព្រមទាំងត្រូវបានផ្តួលរំលំ ដោយ ក្រុមបាតុករទូទាំងប្រទេស ដែលត្រូវបានបោសសម្អាតកាលពីខែមករា ឆ្នាំ២០១១កន្លងទៅនេះ៕

Post a Comment