របៀប​ឆែក​មើល​ Activation Lock មុន​សម្រេច​ចិត្ត​​ទិញ​ iPhone មួយ​ទឹក

Activation Lockជា​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​សម្រាប់​អ្នក​ចង់​រក​ទិញ​iPhone មួយ​ទឹក​ដែល​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​ Find My iPhone។ ​ថ្ងៃ​នេះ​យើង សូម​បង្ហាញ​គន្លឹះ​ទាំង​បី​យ៉ាង​ដើម្បី​ដឹង​ថា​ iPhone ​ណា​គួរ​ទិញ​ ណា​មិន​គួរ​ទិញ​​​ដើម្បី​កុំ​ឲ្យ​ជំពាក់​វាក់វិន​ថា ​មាន​គេ​លួច​យក​មក​លក់​ឱ្យ​យើង​បន្ត​ដោយ​មិន​បាន​ដឹង៖​

ជំហានទី១៖ ​ចូរ​ជឿជាក់​ថា​អ្នក​បាន​មើល​ព័ត៌មាន​នៅ​លើ​​Lock Screen ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ​ប្រសិន​បើ​ iPhone នេះ​ត្រូវ​បាន​គេ​រើស​យក​ឬ​លួច​មក​នោះ​វា​ប្រាកដ​ជា​លោត​ផ្ទាំង​ Message ​ដែល​អាច​ប្រាប់​យើង​បាន​ថា​វា​កំពុង​ស្ថិត​នៅ​ក្នុង​ Lost Mode ឬ​ Remotely Erased ពី​ម្ចាស់​ដើម។ ពេល​នេះ​យើង​មិន​ចាំ​បាច់​ភ្ញាក់​ផ្អើល​​ទេ​ ព្រោះ​អ្នក​លក់​ក៏​អាច​កំណត់​បែប​នេះ​បាន​ដែរ ហើយ​បើ​មាន​ទាម​ទារ​ឱ្យ​វាយ​បញ្ចូល​ Passcode ​ចូរ​សុំ​ Passcode ពី​អ្នក​លក់​ភ្លាម។

ជំហានទី២៖ មាន​ចាប់​អារម្មណ៍​ថា​តើ​អ្នក​លក់​បាន​ធ្វើ​ការ​​Reset iPhone នៅ​ចំពោះ​មុខ​អ្នក​ទេ? ប្រសិន​បើ​ iPhone នេះ​គ្មាន​​បញ្ហា​អ្វី​ពី​មុន​មក​នោះ​ទេ អ្នក​លក់​ប្រាកដ​ជា​ធ្វើ​ការ​ Reset វា​ឱ្យ​យើង​បាន​ហើយ។ ដូច​នេះ​ ​ឱ្យ​គាត់​ចូល​ទៅ​កាន់ Setting > General > Reset >Erase All Content and Setting។ ​ប្រសិន​បើ​​​ទូរសព្ទ​មួយ​ទឹក​នោះ​មាន​កម្មវិធី​ Find My iPhone ​​ច្បាស់​ហើយ​ថា​​វា​ទាមទារ​ឲ្យ​វាយ​បញ្ចូល​ Password Apple ID ដើម្បី​ធ្វើ​ការ​ Confirm មុន​ចាប់​ផ្ដើម​ Erase។​ នៅ​ក្នុង​ដំណើរ​ការ​នៃ​ Erase ​នោះ​វា​និង​លោត​ផ្ទាំង​ Logo Apple និង​មាន​បង្ហាញ​របា​មួយ​នៅ​ក្រោម​ដូច​រូប​ខាង​ក្រោម៖
ជំហាន​ទី៣៖ បន្ទាប់​ពី​ Reset បាន​បញ្ចប់​រួច​រាល់ ពេល​នេះ​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​កំណត់​ Language Countryនិង Wi-Fi network ហើយ​វា​ក៏​ទាមទារ​ឱ្យ​យើង​វាយ​បញ្ចូល​ Apple ID និង​ Password ដូច​នេះ​មាន​ន័យ​ថា​ទូរសព្ទ​មួយ​នេះ​យើង​អាច​ទិញ​យក​មក​ប្រើ​បាន​គ្មាន​បញ្ហា ប៉ុន្តែ​បើ​វា​លោត​ផ្ទាំង​ Message ឱ្យ​វាយ​បញ្ចូល​ Apple ID និង​ Password របស់​ម្ចាស់​ដើម​នោះ​ ចូរ​អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​សុំ​ឱ្យ​អ្នក​លក់​វាយ​បញ្ចូល​ឱ្យ​យើង​ ហើយ​ប្រសិន​បើ​គាត់​នៅ​តែ​មិន​អាច​ដំណើរ​​ការ​ iPhone ឱ្យ​យើង​បាន ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ទិញ​វា​យក​មក​ប្រើប្រាស់​បាន​ទេ។

Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha