របង្កើត
Apple ID ជាការងារចាំបាច់បំផុតដែលអ្នកប្រើប្រាស់ iPhone ទាំងអស់ត្រូវអនុវត្តន៍ដោយត្រូវមាន Email Address និង Password។ Password ដែលមានសុវត្ថិភាពខ្ពស់គឺកាន់តែអាចឱ្យយើងធ្វើការ Log In ចូលទៅកាន់ iCloud Apple Store iTune ឬ សេវាផ្សេងៗទៀតរឹតតែមានទំនុកចិត្ត។
Apple បានធ្វើការវិភាគ និងរក្សាភាពសម្ងាត់ឱ្យអ្នកប្រើប្រាស់ iOS ទាំងអស់នៅក្នុងកម្រិតស្តង់ដារមួយ ដែលមិនងាយបែកធ្លាយឯកសារ ឬទិន្នន័យសំខាន់ចេញមកក្រៅ។ ខាងក្រោមនេះជាគន្លឹះសាមញ្ញដែលអ្នកទាំងអស់គ្នាអាចបង្កើត Password ឱ្យមានសុវត្ថិភាពខ្ពស់បាន៖
១៖ Strong Password ត្រូវតែមានយ៉ាងតិច៨អក្សរឡើងទៅ ដោយមានអក្សរធំ និងអក្សរតូច ព្រមទាំងលេខ ប៉ុន្តែមិនត្រូវមានតួអក្សររៀងជាប់គ្នា (ឧ. L.
M.N) លើសពីបីទេ។
២៖ Security Question មានសារសំខាន់ណាស់ក្នុងការការពារពីការ
Hack របស់ជនណាម្នាក់ ព្រោះវាមិនងាយមាននរណាម្នាក់អាចស្មានត្រូវ ថាតើយើងជ្រើសរើសយកសំនួរអ្វីនោះទេ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចទៅដូរ Password របស់អ្នកវិញបាន ក្នុងករណីអ្នកភ្លេចវា។
៣៖ Two
Step Verification Apple ផ្ដល់ជម្រើសផ្សេងទៀតក្នុងការរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ តាមរយៈ Two Step Verification ដោយតម្រូវឲ្យផ្ទៀងផ្ទាត់ជាមុន មុនពេលអ្នកអាចប្ដូរព័ត៌មាន ឬ Password នៃ Apple ID របស់អ្នកបាន។
៤៖
Encryption and SSL គ្រប់វិបសាយ ដែលអ្នកចូលទៅមើល ឬប្ដូរPasswordរបស់អ្នក Apple ID បានប្រើប្រាស់
Secure Sockets Layer (SSL) ដើម្បីការពារសុវត្ថិភាពរបស់អ្នក។ មើលរូបសោនៅលើbrowser ពេលអ្នកចូលទៅកាន់ My Apple ID របស់អ្នក៕
ពី
Sabay
Post a Comment