ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ថា ឧប្បតិហេតុនេះ បានកើតអំឡុងពេលមាន ប្រតិបត្តិការជួយសង្គ្រោះ វិស្វករដែលគេបានចាប់ជម្រិត ចំនួនពីរនាក់។ ប្រធាន PNB លោក ល្វីស ការ៉ាប៊ីន បាននិយាយថា ឧប្បតិហេតុធ្លាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ នៅផ្លូវហាយវ៉េមួយកន្លែង តំបន់ភាគខាងលិចទីក្រុង ការ៉ាកាស។
ពាក់ព័ន្ធនឹងការធ្លាក់នេះដែរ មិនទាន់មានការបញ្ជាក់ ច្បាស់លាស់ភ្លាមៗនោះ នៅឡើយទេ ប៉ុន្តែបើតាមលោក ការ៉ាប៊ីន បានប្រាប់ថា បណ្តាលមកពីលក្ខខណ្ឌ អាកាសធាតុ ខណៈអ្នកខ្លះទៀតបាននិយាយថា ឧទ្ធាម្ភាគចក្របានធ្លាក់ភ្លាមៗ បន្ទាប់ពីទាក់នឹងខ្សែកាប ដែលនៅកម្ពស់ខ្ពស់។
លោក ការ៉ាប៊ីន បន្តថា សមាជិកទំាងអស់នៅលើ ឧទ្ធម្ភាគចក្រនោះ បានស្លាប់ រួមមាន អាកាសយានិក អាកាសយានិកបម្រុង អ្នកបច្ចេកទេសម្នាក់ និងប៉ូលីសពីរនាក់។ លោកបន្ថែមថា ឧទ្ធម្ភាគចក្រនេះ សហការគំាទ្រដោយប៉ូលីស ក្នុងប្រតិបត្តិទៅជួយសង្គ្រោះ វិស្វករពីរនាក់ ដែលត្រូវបានគេចាប់ជម្រិត ពីក្រុមហ៊ុនអគ្គីសនី ខូផូលិក ដែលជាក្រុមហ៊ុមរដ្ឋ វ៉េណេស៊ុយអេឡា៕
ព្រភព៖ dap-news
Post a Comment