ងាយ​បំផុត​ក្នុង​ការ​​កំណត់ Font Size, Color និង Format ផ្សេងៗ​នៅ​លើ Sticky Notes

អាច​ជា​ចំណេះដឹង​បន្ថែម​សម្រាប់​អ្នក​ដែល​និយម​ប្រើ​ Sticky Notes ដែល​ជា​កម្មវិធី build-in ​មក​ស្រាប់​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី Windows 7 ឡើង​ទៅ។ ដឹង​ថា Sticky Notes មាន​ប្រយោជន៍​ងាយស្រួល​កត់​ចំណាំ​ផ្សេងៗ​បាន​រហ័ស​ហើយ តែ​ក្នុង​នោះ​អ្នក​ប្រើ​អាច​មិន​បាន​ដឹង​អំពី​ការ​កំណត់​ទម្រង់​អក្សរ​ ផ្សេងៗ​​​ក៏​ថា​បាន។
ដូច្នេះ ទំព័រ​នេះ Sabay សូម​លើក​យក​ការ​ផ្លាស់ប្ដូរ​ format ខ្លះៗ​តាម​រយៈ shortcuts key។ នៅ​ក្នុង Sticky Notes អ្នក​អាច​កំណត់ format ផ្សេងៗ​ដូច​ជា កែ​ទំហំ​អក្សរ កែ​គំលាត​អក្សរ គូស​បន្ទាត់ ក៏​ដូច​ជា​​តម្រឹម​ឆ្វេង ស្ដាំ កណ្ដាល​ជា​ដើម។ ​តោះ​សាកល្បង​ធ្វើតេស្ត​ប្រើ shortcut key ខាងក្រោម​ទាំង​អស់​គ្នា៖
ប្រិយមិត្ត ​ក៏​អាច​ធ្វើ​ការ​ប្ដូរ font អក្សរ​ជា default នៅ​លើ Sticky Notes ផង​ដែរ។ ដើម្បី​កែ font សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
១. ចូល​ទៅ run វាយ regedit.exe
២. រួច​ចូល​ទៅ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Fonts
៣. នៅ​ផ្នែក​ខាង​ស្ដាំ (right pane) ​សូម​រក​មើល “Segoe Print (TrueType)” និង “Segoe Print Bold (TrueType)” រួច double click ដើម្បី​កែ​លើ font ទាំង​ពីរ​នេះ​ដែល​ជា​ទូទៅ​មាន​ឈ្មោះ segoeprb.ttf និង segoepr.ttf កែ​ទៅ​ជា times.ttf (font ដែល​មាន​ឈ្មោះ​ថា times new roman ឬ​អ្នក​អាច​កែ font ផ្សេង​តាម​តម្រូវការ​របស់​ខ្លួន​បាន) ដោយ​កែ​ទាំង​ 2 file។ ចុង​ក្រោយ restart កុំព្យូទ័រ​ជាំ​ការ​ស្រេច។
គន្លឹះ៖ របៀប​​បើក​មើល​រូប Street View ​តាម​ប្រាសាទ​នៅ​តំបន់​អង្គរ​​កម្រិត​៣៦០​ដឺក្រេ
បញ្ជាក់៖ អ្នក​អាច​ធ្វើ​តាម​វិធី​យ៉ាង​ងាយ​ស្រួល​មួយ​ទៀត​ដោយ​បង្កើត​ឯកសារ reg រួច​សរសេរ ឬ copy កូដ​ខាងក្រោម៖
តំណភ្ជាប់​ទៅ​កាន់​ Code នៅ​ត្រង់​នេះ
ម៉េច ​ហើយ​ប្រិយមិត្ត​ជោគជ័យ​ឬ​នៅ? បើ​មាន​ចំណេះ​ដឹង​ផ្សេង​ទាក់ទង Sicky Notes អាច​ចូលរួម​បញ្ចេញ​មតិ​ក្នុង​ប្រអប់ comment ខាង​ក្រោម​បាន​ណា៎។

ពី៖ Sabay

Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha