នេះ​​អាច​ចាត់ទុក​ថា​ជា​ការ​ធ្វើ​​ឲ្យភ្ញាក់​ផ្អើល​មួយ​សម្រាប់​មជ្ឈដ្ឋាន​​នានា បន្ទាប់​ពី Samsung បាន​ច្រឡំដៃ​បង្ហោះ​រូបរាង​ទូរសព្ទ​ជំនាន់​ក្រោយ​ នៅ​លើ​​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។
Samsung បាន​គូស​បញ្ជាក់​ថា៖ “Galaxy S4 mini ផ្ដល់​ការ​ចែករំលែក​ឯកសារ​រវាង​គ្នា​បាន​យ៉ាង​ងាយស្រួល។ អ្នក​ប្រើ​អាច​ដោយ​ចាក់​ស្ដាប់​ចម្រៀង​បណ្ដើរ លេង​ហ្គេម​បណ្ដើរ​បាន​ក្នុង​ពេល​ដំណាល​គ្នា​ជា​មួយ​មិត្តភ័ក្ដិ​ដោយ​ប្រើ​មុខងារ Group Play ហើយ​អាច chat ជា​មួយ friend ជា​ច្រើន​និង​អាច​បន្ថែម animation, វីដេអូ ក៏​ដូច​ជា សំឡេង​ថត​ទៅ​កាន់ friend តាម​កម្មវិធី ChatOn ផង​ដែរ។”
លក្ខណៈ​សម្បត្តិ​របស់ Galaxy S4 Mini រួម​មាន៖
  • - អេក្រង់​ប្រភេទ Super AMOLED qHD ទំហំ ៤,៣អ៊ីញ
  • - CPU ល្បឿន 1.7GHz
  • - RAM ទំហំ 1.5GB
  • - មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB ហើយ​អាច​បន្ថែម​កាត​ប្រភេទ micoSD
  • - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
  • - កាមេរ៉ា​ទំហំ 8MP ជា​មួយ​មុខងារ Sound & Shot និង Panorama
  • - ចែក​ជា ៣ស៊េរី​ផ្សេង​គ្នា៖ ស៊េរី​មាន 4G LTE+NFC, ស៊េរី​មាន​តែ 3G HSPA+ និង ស៊េរី​ប្រើ​ស៊ីម​កាត​បាន ២ (3G)
  • - តំណភ្ជាប់៖ Wi-Fi a/b/g/n, Bluetooth 4.0 និង GPS + GLONASS
  • - មាន​មុខងារ S Health, S Translator, បញ្ជា​ទូរទស្សន៍​ជា​មួយ​មុខងារ WatchON’s IR remote
  • - វិមាត្រ (បxទទxកម្រាស់)៖ (១២៤មមx៦១,៣មមx៨,៩មម)
  • - ទម្ងន់ ១០៧ក្រាម​ស្រាល​ជាង GS4 ដែល​មាន ១៣០ក្រាម
  • - កម្រិត​ថាមពល​ថ្ម 1900mAh
  • - ពណ៌​ចំនួន២ គឺ​ស និង​ខ្មៅ
ទោះ​ជា​យ៉ាង​ណា​ Samsung មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​នឹង​ចេញ​លក់ ព្រម​ជា​មួយ​តម្លៃ​នៅ​ឡើយ។ ក្រុមហ៊ុន​នឹង​នាំ​យក​ម៉ូដែល​កូន​ពៅ GS4 Mini នេះ​ទៅ​បង្ហាញ​នៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី ២០ ខែ​មិថុនា​ក្រោយ​នេះ ហើយ​ពេល​នោះ​នឹង​លំអិត​បន្ថែម​ជាង​នេះ។
ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ ជា​មួយ​លក្ខណៈ​សម្បត្តិ Galaxy S4 Mini ដូច​ខាង​លើ​នេះ? ប្រហែល​តម្លៃ​ប៉ុន្មាន​ទៅ?
ប្រភព៖ Sabay