ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​អាច​ជួប​បញ្ហា​ប្រឈម​នៅក្រោយ​ឆ្នាំ​២០១៥


ភ្នំពេញ​៖ ក្រុម​អ្នក​នាំ​អង្ករ​ទៅ​លក់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បាន​សម្តែង​ការ​ព្រួយ​បារ​ម្មណ៍​ថា នៅ​ក្រោយ​ឆ្នាំ​២០១៥ អាច​នឹង​ជួប​ឧបសគ្គ​ច្រើន​ដោយសារ​ថា​សហគមន៍​អឺរ៉ុប​អាច​នឹង​យក​ពន្ធ​ក្នុង​ការ នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ពីព្រោះ​ប្រទេស​កម្ពុជា​បាន​ឆ្លង​ផុតពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​ន៏​តិចតួច ។

​នេះ​បើ​យោង​តាម​សំដី  ប្រមុខ​រដ្ឋា​ញ​ភិបាល​កម្ពុជា និង​លោក​ឧ​កញ្ញ៉ា គឹម សាវុធ ប្រធាន​សហព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ហ្វ៊ូត បាន​មានប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នា​ពេល​ថ្មីៗ​នេះ ។

​លោក​ឧកញ៉ា គឹម សាវុធ បាន​បន្ត​ថា​សហគមន៍​អឺរ៉ុប​គឺជា​ទីផ្សារ​នាំ​អង្ករ​ចេញ​ដ៏​ធំ​របស់​កម្ពុជា ដោយសារតែ​មាន​ការអនុគ្រោះ​ពន្ធ​នាំ​ចូល​ដល់​កម្ពុជា​។ ម្យ៉ាងវិញទៀត​ការធ្វើ សមា ហរណ កម្ម ​ សេដ្ឋកិច្ច​ដោយ​សេរី​នៅក្នុង​ឆ្នាំ​២០១៥ នៅក្នុង​តំបន់​អាស៊ាន​ក៏​ជា​ក្តីកង្វល់​មួយ​សម្រាប់​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ផង​ដែរ​ព្រោះថា​ប្រទេស​នៅក្នុង​តំបន់​ដែល​នៅ​ជិតខាង​របស់​កម្ពុ​ជា​ ​ដូចជា​ប្រទេស​វៀតណាម និង​ថៃ​អាច​មក​ប្រមូល​ទិញស្រូវ​អង្ករ​របស់​កម្ពុជា​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ឡើយ ។ ទោះជា​យ៉ាងណា​លោក​ឧកញ៉ា​បន្ថែម​ថា​ប្រសិន​ប្រជាកសិករ​ខិតខំ​ធ្វើ​​​ស្រូវ ក្រអូប​ឲ្យបាន​ច្រើន​នោះ​ឧស្សាហកម្ម​នាំចេញ​អង្ករ​របស់​កម្ពុជា​អាច​និង ទទួលបាន​ទីផ្សារ​កាន់​តែ​ធំ​នៅ​លើ​ពិភពលោក​។

​លោក​បន្តថា នៅពេល​ដែល​កម្ពុជា​ឆ្លង​ផុត​ពី​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​ហើយ​នោះ កម្ពុជា​និង​ត្រូវធ្វើ​ការប្រកួត​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ផ្សេងៗ​ដូចជា ប្រទេស​ថៃ ប្រទេស​វៀត​ណាម​ ក៏​ប៉ុន្តែ​បើ​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​ដូចជា ថៃ និង​វៀតណាម​នោះ គ្រាន់​តែ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​កម្ពុជា​ចាញ់​គេ​ដាច់​ទៅហើយ​ដូចនេះ វា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​។

​លោក​បន្ថែមថា ចាប់ពី​ឥឡូវ​នេះ​រហូតដល់​ឆ្នាំ​២០១៥ ម្ចាស់​សហគ្រិន​ទាំងអស់​ត្រូវតែ​ប្រឹង​បង្កើន​សមត្ថភាព និង​ធនធាន​គ្រប់​ប្រ​-​ភេទ​ដើម្បី​ដល់​ក្រោយ​ឆ្នាំ​២០១៥ យើង​អាច​ប្រកួតប្រជែង​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ជិតខាង​។​

​ក្រោយ​ឆ្នាំ​២០១៥​នោះ​យើង​ក៏​ប្រឈម​ជាមួយនឹង​ចរាចរ​ទំនិញ​ទៅមក​ដោយ​សេរី​នៅ​ក្នុង​តំបន់ អាស៊ាន​ដូចនេះ​ភាព​ប្រកួតប្រជែង​មួយ​ដ៏​ធំ​នឹង​កើតមានឡើង​។ ដូចនេះ​បើ​យើង​មិន​ប្រឹង​ដោ​យ​​ខ្លួនឯង​ទេ​នោះ​យើង​នឹង​ក្លាយទៅជា​អ្នក​ចែកចាយ ផលិតផល បរទេស​ហើយ​តែ​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​កសិករ​កម្ពុ​ជា​ដែល​មាន​ឱកាស​ក្នុង ការនាំយក​ផលិតផល​ស្រូវ អង្ករ​របស់​ខ្លួន​ទៅ​ឲ្យ​បរទេ​សណា​ក៏បាន តែ​ប្រទេស​មួយ​រីកចម្រើន​ទៅបាន​ចាំបាច់​ត្រូវតែ​មាន​ផលិតផល​សម្រេច​របស់​ខ្លួន​សម្រាប់​នាំចេញ​។​

​ថ្មីៗ​នេះ​រដ្ឋាភិបាល​ថៃ​មាន​គម្រោង​បង្កើត​តំបន់​ពាណិជ្ជកម្ម​អង្ករ ក្នុង​បណ្ដា​ខេត្ត​បួន​នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ ដើម្បី​កែច្នៃ​អង្ករ​កម្ពុជា​សម្រាប់​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​។

​លោក គង់ ពុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ស្វាគមន៍​យុទ្ធសាស្ត្រ​ទិញ ស្រូវ​ពី​កម្ពុជា​របស់​ថៃ​ដោយ​លើកឡើង​ថា​បញ្ហា​ភាគច្រើន​នៃ​វិស័យ​កសិកម្ម កម្ពុជា​កើត​មក​ពី​ទីផ្សារ​មិនមែន​មក​ពី​ផលិតផល​ទេ ។  លោក​បន្ថែមថា ក្នុង​រយៈពេល​ខ្លី​មិន​មាន​ការព្រួយបារម្ភ​ទេ​ព្រោះ​វា​នឹង​ជួយ​កសិករ ឲ្យទទួល​បាន​ការព្រម​ព្រៀង​តម្លៃ​។ បើ​ទិញ​កាន់តែ​ច្រើន​តម្លៃ​កើនឡើង​ដូច្នេះ​ការ​ផ្ដល់​បច្ចេកទេស និង​ឥណទាន ក្នុង​វិស័យ​កសិកម្ម​នឹង​កាន់តែ​ប្រសើរឡើង ព្រោះ​រដ្ឋាភិបាល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​ស្រូវ​ទាំងអស់នោះ ពី​កសិករ​ទេ​ដូច្នេះ​ហើយ​បានជា​មាន​ការនាំចេញ​ស្រូវ​ទៅ​បណ្ដា​ប្រទេសជិតខាង ដូចជា វៀតណាម និង​ថៃ​។​លោក​ឧកញ៉ា គឹម សាវុធ បានឲ្យដឹងថាៈ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៣​នេះ និង​សម្រេចបាន​ចំនួន ៨.៥០០​តោន គឺ​មាន​ការកើនឡើង​១០០​ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១២​។ តាម​ការរំពឹងទុក​ការនាំ​ចេញ​អង្ករ​នៅ​ឆ្នាំ ២០១៣ នេះ​អាច​សម្រេចបាន ៣៤ ម៉ឺន​តោន ដែល​កំណើន នេះ​នឹង ធ្វើឲ្យ​ផែនការ​នាំចេញ​អង្ករ​សម្រេចបា​ន ១ លាន​តោន​នៅក្នុង​ឆ្នាំ​២០១៥​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន នៅក្នុង​សន្និសីទ​ស្ដី​ពី​ទស្សនវិស័យ​កម្ពុជា​២០១៣ ដែល​ផ្ដោត​លើ​ប្រធានបទ «​ធានា​អនាគត​កម្ពុជាៈ ស្បៀង​ថាមពល និង​ធន​ធាន​ធម្ម​ជាតិ​» បាន​មានប្រសាសន៍ថាៈ បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​ស្ថិតនៅ​ចំណុច​ដ៏​សំខាន់​ក្នុង​ដំណើរ ការអភិវឌ្ឍ​ន៏ សង្គម សេដ្ឋកិច្ច កម្ពុជា ដោយ​យើង​កំពុង​បន្ដ​លើ​ជោគជ័យ​កន្លងមក និង​រំកិល​បន្ដិច​ម្ដងៗ​ឈាន​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅ​ជា​ប្រទេស​មាន ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥-២០១៦​។​

​គោលនយោបាយ​នានា​ដែល​ត្រូវ​អនុម័ត និង​យុទ្ធសាស្ដ្រ​ដែល​ត្រូវ​អនុវត្ដ​ក្នុង​ក្របខ័ណ្ឌ យុទ្ធសាស្ដ្រ​ចតុកោណ​ថ្មី និង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ដែល​ឯកសា​រ​ទាំ​ង​​​ពីរ​កំពុង​ត្រូវបាន​រៀបចំឡើង និង​ជោគជ័យ​នៃ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​ជា​កត្ដា​កំណត់​នូវ​ជោគជ័យ​ក្នុង​ការសម្រេច​សេចក្ដីប្រាថ្នា​របស់​ជាតិ​យើង​។​

​សម្តេច​តេ ជោ ហ៊ុន សែន ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ​ថាៈ នៅពេល​ដែល​កម្ពុជា​ឆ្លង​ផុត​ពី​ឋានៈ​ជា​ប្រទេស​មាន​ការអភិវឌ្ឍ​ន៏​តិចតួច​នោះ ប្រទេស​កម្ពុជា​អាច​នឹង​លែង​ខ្ចីប្រាក់​ពី​ប​ណ្តា​​​ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ​មក​អភិវឌ្ឍន៍​ប្រទេស​ជា​កម្ចី​សម្បទាន​ទៀតហើយ​វា​នឹង​ទៅជា កម្ចី​ដែល​មាន​ការប្រាក់​ពាណិជ្ជកម្ម​ដែល​កម្ពុជា​មិន​អាច​ខ្ចី​បានឡើយ​៕ ចេម ហួត​
ប្រភព៖ Cambodia Toda
y
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha