វែបសាយ Apple ច្រឡំ​បង្ហោះ​ឯក​សណ្ឋាន iOS 7 ផ្លូវកា

Apple ពិត​ជា​បាន​ធ្វើ​កំណែប្រែ​ច្រើន​គួរសម​ទាំង​ទៅ​លើ icon និង​មុខងារ​បន្ថែម​ថ្មី​មួយ​ចំនួន​លើ iOS 7។ យ៉ាងណាមិញ​នា​ឱកាស​ដែល​ក្រុមហ៊ុន​អាមេរិក​នេះ​ធ្វើ​បទ​បង្ហាញ គឺ​អាច​ប្រើ​បាន​ត្រឹមតែ Developer ក្នុង​ការ​ធ្វើតេស្ត​ដើម្បី​ដាក់​ចេញ​មក​ឱ្យ​ដំណើរការ​បាន​ល្អ​ពេញ​លក្ខណៈ​ប៉ុណ្ណោះ ពោល​ជា iOS 7 Beta។ ដោយ​ឡែក​ថ្មីៗ​នេះ ស្រាប់​តែ Apple ច្រឡំ​បង្ហោះ​រូបរាង icon របស់ iOS 7 ដែល​នឹង​ដាក់​ឱ្យ​ប្រើ​បាន​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ។
បើ​មើល​តាម​រូប​ខាង​លើ​នេះ ឃើញ​ថា​មាន​ការ​ខុស​ប្លែក​គ្នា​នឹង icon របស់ iOS 7 Beta ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​នៅ​សន្និសីទ WWDC 2013 ថ្មីៗ​កន្លង​ទៅ​នេះ។ ៤ icon កម្មវិធី​រួម​មាន Weather, Passbook, Reminder និង Photo សុទ្ធ​តែ​ត្រូវ​បាន​ឌីហ្សាញ​ថ្មី។ បើ​មើល​ឱ្យ​លំអិត​នោះ ប្រិយមិត្ត​នឹង​បាន​ឃើញ​ពី​ភាព​ខុស​ប្លែក​គ្នា​បន្តិច​ប៉ុណ្ណោះ​ជា​មួយ​នឹង iOS 7 Beta។
សម្រាប់ icon របស់​កម្មវិធី Weather ប្រែ​ពី​រូប​ដុំ​ពពក និង​ព្រះអាទិត្យ មក​ជា​លេខ​សីតុណ្ហភាព​វិញ​គឺ​មាន​លេខ ៧៣អង្សារ។ រីឯ Passbbok, Reminder និង Photo ទាំង៣ icon នេះ​ហាក់​ពុំ​មាន​ការ​ប្ដូរ​ច្រើន​ឡើយ គឺ​គ្រាន់​តែ​បន្ថែម​ឆ្នូត​ខ្សែ​បែង​ក្រឡា​បួន​ជ្រុង និង​មាន​អង្កត់​ទ្រូង​គូស​កាត់​ខ្វែង។ ទាំង​នេះ​មាន​ការ​សន្និដ្ឋាន​ឡើង​ថា រូប icon ទាំង​នេះ​ប្រាកដ​ជា​ប្រើ​សម្រាប់ iOS 7 ចេញ​ចុង​ក្រោយ​ឱ្យ​ប្រើ​ជា​ផ្លូវការ​ពុំ​ខាន។
Apple បាន​ប្រកាស iOS 7 Beta នៅ​ក្នុង​សន្និសីទ WWDC 2013 កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ។ iOS 7 នឹង​ប្រើ​បាន​នៅ​លើ Smart Device ដូច​ជា៖ iPhone 5, 4S, 4, iPad 2/3/4, iPad mini និង iPod touch 5។ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នឹង​ដាក់​ឱ្យ​ប្រើ​បាន​នៅ​អំឡុង​ចុង​ត្រីមាស​ទី៣ ឬ​អាច​ឈាន​ដល់​ត្រីមាស​ទី៤ (កញ្ញា-វិច្ឆិកា) ស្រប​ពេល​ដែល iPhone 5S បង្ហាញ​ខ្លួន​ដែរ។ ដោយ​ឡែក iOS 7 នៅ​ខណៈ​នេះ​គឺ​អាច​ប្រើ​បាន​សម្រាប់​តែ Developer ប៉ុណ្ណោះ។

ប្រភព៖ Sabay News


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha