សិស្ស​សាលា​៣៤៦​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​នៅ​ចិន

មាន​សិស្សសាលា​ប្រមាណ​៣៤៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​​​មន្ទីរពេទ្យ​​ភ្លាមៗ​​បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ ពួកគេ​មាន​រោគ​សញ្ញា​​​ធ្លាក់ខ្លួនឈឺ​មួយ​នៅ​ភាគ​ពាយព្យ​ ខេត្ត​ Sichuan ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ប្រភព​​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ដែល​បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​នេះ។
មន្ទី​ទំនាក់ទំនង​សាធារណៈ​ស្រុក Dongpo បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​នេះ​បាន​កើត​ចេញ​ពី​សិស្សសាលា​អនុវិទ្យាល័យ ​Yingtian នៃ​ទីក្រុង Meishan។
មកដល់​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ មាន​សិស្សសាលា​ចំនួន​២១៦​នាក់​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ ខណៈ​ពេល​​សិស្សសាលា​៤៥​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ រីឯ​សិស្សសាលា ១៣០​នាក់​ផ្សេង​ទៀត​ កំពុង​ត្រូវ​បាន​ពិនិត្យ​សុខភាព​ពី​ស្ថានភាព​ជំងឺ​របស់​ពួកគេ​នៅឡើយ​ទេ។
ទាក់​ទង​ទៅ​នឹង​ករណី​​ខាង​លើ មក​ទល់​នឹង​ពេល​នេះ​ អ្នក​ជំនាញ​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ការពារ​ជំងឺ​ទូទៅ​ប្រចាំ​ខេត្ត​ខាង​លើ​ កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​រក​ប្រភព​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺកើត​ឡើង​​​​នេះហើយ៕ ​​​​

ប្រភព៖ Sabay News




Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha