យោងតាមគេហទំព័រ Digitalspy បានអោយដឹងថា វីដេអូមួយកំពុង ធ្វើអោយអ្នកប្រើប្រាស់ អ៊ីនធ៊ើណេត ជាច្រើន មានការភ្ញាក់ផ្អើល ដោយសារតែវីដេអូនោះបង្ហាញ ពីសមត្ថភាព របស់បុរសម្នាក់ ដែលអាច វាយកុំព្យូទ័រ បានលឿន មិនគួរអោយជឿ។
បុរសដែលមានសមត្ថភាព វាយកុំព្យូទ័រលឿននោះ ត្រូវបានគេដឹងថា មានឈ្មោះ zundeng ។ ម្យ៉ាងវិញ ទៀតវីដេអូដែលបង្ហាញពីសមត្ថភាពពិសេសនេះ ត្រូវបង្ហោះនៅក្នុងគេហទំព័រ YouTube ដោយ បុរសរូបនោះ ផ្ទាល់។
គូររំលឹកថា វីដេអូ ត្រូវបានបង្ហោះដាក់ក្នុងគេហទំព័រ YouTube តាំងពីពាក់កណ្តាលខែមេសាមកម្ល៉េះ ប៉ុន្តែ ទើបតែថ្មីៗនេះទេ ដែលអ្នកប្រើប្រាស់ អ៊ីនធ៊ើណេតជាច្រើន ចាប់អារម្មណ៏។ ដូចនេះហើយ ទើបធ្វើអោយ ចំនួនអ្នកទស្សនា កើនឡើងដល់ 100,000 ដង ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា
ប្រភព៖ ខ្មែរឡូត
Post a Comment