អ្នក​ស្រី Jo Harlow អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍ Smart Device របស់ Nokia
មួយ​រយៈ​ពេល​នេះ Nokia ហាក់​កំពុង​តែ​ក្ដៅ​គគុក​យ៉ាង​ខ្លាំង​ ជា​មួយ​ការ​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​ៗដើម្បីបង្កើន​សមត្ថភាព​កាមេរ៉ា​របស់​ខ្លួន ក្នុង​​គោល​បំណង​ដើម្បី​យក​ឈ្នះ​កាមេរ៉ា​ទូរសព្ទ​ម៉ាក​ល្បីៗ​ទាំង​អស់​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​សព្វ​ថ្ងៃ។ ក្រុមហ៊ុន​ហ្វាំងឡង់​នេះ ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​កាមេរ៉ា​ដោយ​ប្រើ​បច្ចេកវិទ្យា laser-forcused ដូច​ជា USP ដែល​មាន​នៅ​លើ​ត្រកូល Lumia។ បច្ចេកវិទ្យា​នៅ​លើ​ទូរសព្ទ​ម៉ាក Nokia កន្លង​មក​ក៏​មិន​ធម្មតា​ទៅ​ហើយ​ដូច​ជា៖ មាន Music Store ដ៏​ល្អ​សម្រាប់​ចែកចាយ​តន្រ្តី, ផែនទី offline maps (មិន​ចាំបាច់​មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន), ហើយ​ឥឡូវ​នេះ​ក៏​កំពុង​បន្ថែម​ចំណុច​ខ្លាំង​មួយ​ទៀត​នោះ​គឺ​គុណភាព​កាមេរ៉ា​ផង​ដែរ។
អ្នកស្រី Harlow បាន​គូស​បញ្ជាក់​អំពី​ដំណើរការ​គម្រោង​ដ៏​ធំ​របស់​ក្រុមហ៊ុន​ថា នៅ​ពេល​គម្រោង​នេះ​បាន​សម្រេច​នឹង​នាំ​មក​នូវ​គុណភាព​ថត​រូប​បាន​យ៉ាង​ច្បាស់​ជា​ទីបំផុត ​រហូត​អាចទទួល​បាន​​រហស្សនាម​​ជា​ទូរសព្ទ​ឯកទេស​សម្រាប់​ថត​រូប (Smartphone Photography)។ ការ​អភិវឌ្ឍ​នឹង​ផ្ដល់​ចេញ​នូវ​គុណភាព​កាមេរ៉ា​ ដែល​អាច​ថត​បាន​កាន់​តែ​ធំ​ទូលាយ ចាប់​យក​រូប​បាន​ច្រើន​ទីតាំង​ដែល​មនុស្ស​មើល​ស្ទើរ​ពុំ​គ្រប់​ជ្រុងជ្រោយ តែ​ក្រោយ​ពី​ផ្ដិត​ទិដ្ឋភាព​ហើយ​ទើប​បាន​ឃើញ។
Lytro-like គឺ​ជា​បច្ចេកវិទ្យា​ដែល​អ្នក​ស្រី​បាន​លើកឡើង​ដែរ​ថា វា​នឹង​ជំនួយ​បន្ថែម​ពន្លឺ​ដល់​ការ​ថត​រូប​បាន​កាន់​តែ​ច្បាស់ ហើយ​ក៏​អាច​ប្ដូរ focus លើ​ជ្រុង​ណា​មួយ​ដែល​រៀប​នឹង​ថត​បាន​ផង​ដែរ។ ថ្មីៗ​នេះ Nokia ប្រកាស​ថា​ខ្លួន​បាន​វិនិយោគ​បន្ថែម​បច្ចេកវិទ្យា​កាមេរ៉ា Pelican Imaging។ Lytro-like នឹង Pelican Imaging នេះ​នឹង​បំពាក់​នៅ​លើ Smartphone ស៊េរី​ក្រោយ​អាច​ជា​ត្រកូល Lumia។
ចង់​ដឹង​បច្ចេកវិទ្យា Pelican Imaging ពិសេស​អស្ចារ្យ​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ឃ្លិប​ខាង​ក្រោម៖