ព័ត៌មាន​ដែល​​លេច​ពី​មួយ​ទៅ​មួយ​ថា Galaxy S5 ជា​ទូរសព្ទ​ជំនាន់​ក្រោយមិន​ជ្រាប​ទឹក និង​ធូលី, មាន​អេក្រង់ ៥,២អ៊ីញ, CPU 8-core ល្បឿន  2GHz លឿន​ជាង​ស៊េរី​មុនៗ, RAM ធំ​ទំហំ 4GB, អង្គ​ចងចាំ​ម៉ាស៊ីន​មាន​ជម្រើស 32GB / 64GB / 128GB និង​មាន​រន្ធ microSD មួយ, ថាមពល​ថ្ម 3200mAh, ប្រព័ន្ធ​ប្រតិបត្តិការ Version ខ្ពស់​ 5.0 Key Lime Pie។ ចំណែក​កាមេរ៉ា​មុខ​ប្រភេទ Photo Snapperទំហំ ១៦ មេហ្គាភិកសែល និង​ក្រោយ​ទំហំ ៥ មេហ្គាភិកសែល​​ថត​វីដេអូ និង​រូបភាព​បាន​ច្បាស់​។
យ៉ាងណាមិញ Smartphone នេះ​គ្រាន់​តែ​ការបែកធ្លាយ​របស់ Galaxy Galaxy S5 តែ​ប៉ុណ្ណោះ ហើយ​ធាតុ​ពិត​យ៉ាងណា​នោះ Samsung មិន​ទាន់​ចេញ​មុខ​មក​អះអាង​នៅ​ឡើយ​ទេ​។
មួយ​រយៈ​ចុង​ក្រោយ​នេះ គេឃើញ​ថា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​នានា​លើ​ពិភពលោក​បាន​​ងាក​ទៅ​ផលិត​ ទូរសព្ទ​មិន​ជ្រាបទឹក​ស្ទើរតែ​​គ្រប់​គ្នា បន្ទាប់​ពី Sony បាន​បង្ហាញ​​អាវុធមុត​ស្រួច Xperia Z មក។ កន្លង​ទៅ​​ថ្មីៗ​នេះ LG ក៏​បាន​​បង្ហាញ​​ទូរសព្ទ​មិន​ជា្របទឹក​ដែរ Optimus GJ
ប្រភព៖ Sabay