(ឆ្វេង) CEO របស់ Microsoft លោក Satya Nadella និងអតីត CEO Nokia លោក Stephen Elop (ស្ដាំ)
- ដំណើរការ និងការទទួលបានរបស់ Microsoft ក្រោយបញ្ចប់ការកិច្ចព្រមព្រៀងទិញ Nokia៖ប្រកាសកិច្ចនៃសេចក្ដីព្រមព្រៀងទិញ លក់ពាណិជ្ជកម្មទូរសព្ទរវាង (Nokia ភាគីលក់) និង (Microsoft ភាគីទិញ) បានធ្វើឡើងដំបូងតាំងពីខែកញ្ញាឆ្នាំ២០១៣ និងបានអូសបន្លាយជាយូរមកនេះគឺព្រោះតែរង់ចាំអាជ្ញាធរប្រឆាំងការ លក់បង្ខូចតម្លៃប្រចាំតំបន់អាស៊ីសម្រេចយល់ព្រមសិនទើបអាចបញ្ចប់ បាន … ចុចអានលំអិត …។ លុះមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នេះទើបតែបញ្ចប់រួចរាល់។
ចាប់ ពីពេលនេះទៅពាណិជ្ជកម្មលើផ្នែកធំៗចំនួនពីររបស់ Nokia រួមមានផលិតផល និងសេវាកម្ម (Device/Service) ត្រូវបាន Microsoft ជាអ្នកគ្រប់គ្រង។ មានន័យថា ក្រុមហ៊ុនទាំងពីរនឹងចាប់ផ្ដើមរួមដៃសហការគ្នាយ៉ាងស្អិតល្មួតជា ធ្លុងមួយ។ Device របស់ Nokia ស្ថិតក្នុងត្រកូល Lumia, Asha និង ស៊េរី X ឥឡូវនឹងស្ថិតក្រោមការត្រួតត្រារបស់ Microsoft។
នៅមាន ក្រុមឌីហ្សាញ ខ្សែសង្វាក់ផលិតកម្ម ឧបករណ៍បន្សំ (accessory) បុគ្គលិក ទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍន៍កម្មវិធី (developer relation) ហើយនៅមានរោងចក្ររបស់ Nokia និងកន្លែងធ្វើតេស្តជាច្រើនកន្លែងក៏ក្លាយជាផ្នែករបស់ Microsoft ដែរ។ ចំណែកសេវាកម្មរបស់ Nokia ទាំងឡាយដូចជា MixRadio, Store ជាដើមនោះសុទ្ធតែក្លាយជារបស់ Microsoft ដូចគ្នា។
Microsoft ថែមទាំងនឹងកាន់កាប់កិច្ចព្រមព្រៀង IP ព្រមទាំងកិច្ចសន្យាជាមួយដៃគូទីបី (third-party) ដែលពាក់ព័ន្ធ device របស់ Nokia កន្លងមក។ Symbian អាចស្ថិតនៅក្នុងនោះក៏ថាបាន ហើយក៏មានដៃគូ Nokia ជាច្រើនផ្សេងទៀតដូចជា Qualcomm និងបណ្ដាក្រុមហ៊ុនដែលស្ថិតក្នុងតំបន់ Silicon Valley ជាច្រើន។ ដូច្នេះចាប់ពេលនេះទៅ Microsoft មានទាំង Firmware ខ្លួនឯង និង Hardware ខ្លួនឯងហើយ។
- តំណែងអតីត CEO របស់ Nokia លោក Stephen Elop៖
លោក Stephen Elop ដែលបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិរបស់ Nokia ពេលនេះទៅកាន់តំណែងជាអនុប្រធាន Device Group របស់ Microsoft ហើយត្រូវរាយការណ៍ដោយផ្ទាល់ទៅកាន់នាយកប្រតិបត្តិ Microsoft លោក Satya Nadella។ ក្នុងតួនាទីរបស់លោក Stephen Elop លោកនឹងមើលការខុសត្រូវលើផ្នែក hardware ដែលមានដូចជា៖ ទូរសព្ទ Tablet Surface Xbox ការបង្កើតដង់ស៊ីតេភិចហ្សែល PPI និងគ្រឿងបន្សំជាដើម។ ចំណែកបុគ្គលិក Nokia ប្រមាណ ២៥០០០នាក់នឹងផ្លាស់ទៅបម្រើការនៅ Microsoft។
- អ្វីដែល Microsoft មិនបានទិញពី Nokia៖
Nokia នៅតែអាចបន្តដំណើរការអាជីវកម្មផ្ទាល់ខ្លួនមិនស្ថិតក្រោមការ គ្រប់គ្រងរបស់ Microsoft ហើយនៅតែរក្សាយីហោរបស់ខ្លួន និងគ្រប់គ្រងដោយខ្លួនផ្ទាល់។ នៅមានសេវាកម្មផែនទីរបស់ Nokia ដែលហៅឈ្មោះថា Nokia Here គឺចែកដាច់ ពោលមិនត្រូវបានបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះឡើយ។ ដូច្នេះ Nokia មានសិទ្ធិលក់សេវាកម្មផែនទី និងសេវាកម្មផ្សេងៗដែលមិនក្រោមចំណុះ Microsoft ឱ្យទៅក្រុមហ៊ុនដទៃក៏បាន។
ក៏ប៉ុន្តែ Microsoft បានយល់ព្រមចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរយៈពេល ១០ឆ្នាំជាមួយ Nokia ដើម្បីយក HERE Maps មកបំពាក់លើ Windows phone របស់ Microsoft។ លើសពីនេះ Nokia នៅតែរក្សាបាននូវផ្នែក Solution and Network ការិយាល័យ CTO និងកម្មសិទ្ធិបញ្ញាយ៉ាងច្រើនទៀត ដោយមិនស្ថិតក្រោមការគ្រប់គ្រងរបស់ Microsoft ឡើយ។ HERE Maps ដែលជាផ្នែករបស់ Nokia សព្វថ្ងៃមានបុគ្គលិកបម្រើការប្រមាណ ៦ពាន់នាក់៕
ពី៖ Sabay
Post a Comment