ថ្មីៗនេះមាន Promotion ល្អមួយគ្រាន់តែឮក៏គួរឱ្យចាប់អារម្មណ៍ដែរ។ សណ្ឋាគារក្រុងឌូប៉ៃប្រទេស អេមីរ៉ាត អារ៉ាប់រួម Burj Al Arab បានប្រកាសជូនដំណឹងដល់អតិថិជនថា គ្រាន់តែចូលខ្លួនមកសម្រាកតែមួយយប់ប៉ុណ្ណោះ ភ្ញៀវនឹងទទួលបានលក្ខខ័ណ្ឌប្រើសេវាកម្ម iPad 3 ស្រោបមាសសុទ្ធ ២៤ការ៉ាត់ មួយគ្រឿងភ្លាម។ប្រភព Appleinsider ចុះផ្សាយម្សិលមិញថា បើសិនជាភ្ញៀវចំណាយប្រាក់ក្នុងសណ្ឋាគារឱ្យបាន
១,៥២៤ដុល្លារអាមេរិក ក្នុងមួយយប់ នោះគេនឹងទទួលបាន
iPad 3 មាសទំហំ 16GB នេះទុកប្រើប្រាស់ក្នុងអំឡុងពេលសម្រាក ។ បន្ទាប់ពីបានបញ្ចប់ លក្ខខ័ណ្ឌខាងលើភ្ញៀវត្រូវប្រគល់ជូនសណ្ឋាគារវិញ។
នៅលើ iPad មាសសុទ្ធ ២៤ការ៉ាត់នេះ មានការរចនាយ៉ាងស្រស់ស្អាត និងមានឆ្លាក់ជាប់មកជាមួយនូវ Logo របស់
Apple និងសណ្ឋាគារមេរបស់ខ្លួន Stay Different ផងដែរ។ ទាំងនេះជាស្នាដៃដ៏ឈ្លាសវៃរបស់ក្រុមហ៊ុនអង់គ្លេស Gold & Co.។
សណ្ឋាគារBurj Al Arab ក្រុងឌូប៉ៃប្រទេស អេមីរ៉ាត អារ៉ាប់រួម
តើអ្នកចង់ទៅគេងនៅសណ្ឋាគារនេះដែរឬទេ?ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ប្រែសម្រួល៖ ឌូគូ
ប្រភព៖ appleinsiderSabay
Post a Comment