របាយការណ៍ចុងក្រោយចេញពីសារព័ត៌មានអនឡាញ idownload ថ្មីៗនេះបានឱ្យដឹងថា Apple នឹងចាប់ធ្វើតេស្ត iPhone 5S នៅអំឡុងខែមិថុនាក្រោយនេះ ដោយជំហានដំបូងនឹងធ្វើតេស្តចំនួន ១,០០០គ្រឿងដំបូងសិន។ ចំណុចខុសប្លែក ដែលព័ត៌មានមុនៗមិនធ្លាប់ចុះផ្សាយនោះគឺថា iPhone កូនពៅនេះ នឹងភ្ជាប់មកជាមួយភ្លើង flash កាមេរ៉ាចំនួន ២ គ្រាប់ (dual LED flash)។
ក្រោយធ្វើតេស្តបានជោគជ័យ ក្រុមហ៊ុននឹងបន្តគម្រោងសម្រេចផលិតចំនួនអតិបរមា ស្របទៅតាមតម្រូវការទីផ្សារអំឡុងខែកក្កដា-កញ្ញា។ នេះអាចជារដូវកាលដ៏ស័ក្កិសម ដែលក្រុមហ៊ុននឹងបង្ហាញ iPhone កូនពៅ ដោយកន្លងទៅ Apple ក៏ធ្លាប់ប្រកាស iPhone ស៊េរីមុនៗ អំឡុងពេលដូចគ្នានេះ។ ជាក់ស្តែងកាលពីឆ្នាំ២០១២ Apple ប្រកាសបង្ហាញរូបរាង iPhone 5 នៅថ្ងៃទី១២ ខែកញ្ញា ហើយចាប់លក់នៅថ្ងៃទី ២១ កញ្ញា)។
គេរំពឹងថា iPhone កូនពៅនេះនឹងមានសម្បកផលិតពីសារធាតុប្លាស្ទិក និងលោហធាតុ ហើយនឹងចេញលក់ក្នុងតម្លៃល្បាក់ត្រឹម ៣០០ដុល្លារ (មិនបញ្ជាក់ថា ជាតម្លៃជាប់កិច្ចសន្សាយដែរឬយ៉ាងណា)។ ចំណែករបាយការណ៍ពីគេហទំព័រជប៉ុន Macotakara បានឱ្យដឹងដែរថា iPhone 5S នឹងបង្ហាញរូបរាងពិតជាមួយជម្រើសពណ៌ជាច្រើនដល់អ្នកស្រលាញ់ពណ៌ក្រៅពីស និងខ្មៅដែលមានលើ iPhone គ្រប់ជំនាន់សព្វថ្ងៃ។
ក្រៅពីភាពខុសប្លែកពីជំនាន់មុនៗដូចនេះ មានចំណុចគួរកត់សំគាល់មួយទៀតត្រង់ផ្នែកកាមេរ៉ាគឺថា iPhone ជំនាន់ទី៧ នឹងភ្ជាប់មកជាមួយភ្លើង flash ចំនួន ២គ្រាប់ (dual LED flash) បង្កើនពន្លឺក្នុងការផ្ដិតយករូបបានកាន់តែច្បាស់ល្អ។
ប្រភព៖ Sabay

Post a Comment