ថ្មីៗនេះមានលេចធ្លាយរូប Tablet អេក្រង់កោងទំហំ ១០អ៊ីញ ចេញពីគេហទំព័រ MobileLeaks ដោយគេបានអះអាងថាជា Tablet របស់ Samsung។
កន្លងទៅក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះ (Samsung) បានផលិតកញ្ចក់អេក្រង់ដែលអាចពត់ពែនបានសម្រេច និងបាននាំយកទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលបច្ចេកវិទ្យា CES 2013 ដើមឆ្នាំនេះរួចមកហើយ។ ក្រុមហ៊ុនបានសន្យាថា នឹងបំពាក់អេក្រង់ទំនើបនេះនៅលើ Smartphone និង Tablet ក្នុងពេលឆាប់ៗខាងមុខ។
តែក្រោយពីបាត់ដំណឹងអស់មួយរយៈមក ឥឡូវនេះស្រាប់តែមានព័ត៌មានធ្លាយរូប Samsung Tablet ភ្ជាប់ជាមួយអេក្រង់កោងនៅលើគេហទំព័រ MobileLeaks ដែលហាក់បញ្ជាក់បានថា លទ្ធផលវេចខ្ចប់មកលើ smart device ដំណើរការជិតបានសម្រេចហើយ។
Tablet ថ្មីនេះអាចដាក់បញ្ឈរ ទោះបើអេក្រង់របស់វាកោង ជាមួយសម្បកផលិតពីជាតិប្លាស្ទិក ឬលោហធាតុ។ ក្រៅពីគុណសម្បត្តិទាំងអស់នោះ ក៏នៅមានលក្ខណៈសម្បត្តិជាច្រើនទៀតដូចជា៖ អេក្រង់ទំហំ ១០អ៊ីញជាប្រភេទ AMOLED អាចពត់ពែនបានហើយមាន resolution (1920X1080px), ភ្ជាប់ជាមួយ CPU Exynos ល្បឿន 1.6GHz, កាមេរ៉ាទំហំ 3MP។ មិនតែប៉ុណ្ណោះនៅមាន RAM ទំហំ 2GB, មេម៉ូរីម៉ាស៊ីនទំហំ 32GB និងកម្រិតថាមពលថ្មខ្លាំងដល់ទៅ 8000mAh។
ប្រភព៖ Sabay

Post a Comment