សំរាប់អ្នកដែលចូលចិត្តដាក់ Theme នៅលើ iDevices របស់ពួកគេដែលបាន Jailbreak រួច ឬក៏មិនទាន់បានដាក់ អ្នកអាចធ្វើការសាកល្បងជាមួយនឹង Theme ថ្មីៗ ហើយស្រស់ស្អាតដែលខេមបូរីផត បានណែនាំឲ្យអ្នកធ្វើការតម្លើងកាលពីអត្ថបទមុនៗ ។ ប្រហែលជាប៉ុន្មានខែមុនខេមបូរីផតក៏បានណែនាំ Themeត្រកូល Axla នេះឲ្យលោកអ្នកស្គាល់ម្តងហើយ។ ឥលូវនេះ ខេមបូរីផតបានណែនាំ Theme ថ្មីមួយទៀត ដែលជាជំនាន់ទីពីររបស់ Axla សំរាប់ឲ្យអ្នកប្រើប្រាស់គ្រប់វ័យ អាចធ្វើការតម្លើងបាន ហើយអាចធ្វើឲ្យ Homescreen ទូរស័ព្ទ iPhone និង iPad មាន Icons កាន់តែទាក់ទាញ នឹងមានអារម្មណ៍ល្អនៅពេលដែលអ្នកបានឃើញ។ សំរាប់ Theme នេះដែរមានឈ្មោះថា Axla 2 ដែលមានពណ៌ឆើតឆាយចំរុះគ្រប់ពណ៌ សំរាប់ពណ៌ទាំងនោះដិតល្អ ងាយស្រួលក្នុងការមើល សំរាប់មនុស្សគ្រប់វ័យមិនពិបាកក្នុងការប្រើប្រាស់។ Axla 2 ជា Theme ដែលអាចប្រើប្រាស់បានទាំង iPhone និង iPad ដែលបាន Jailbreak រួច ហើយដំនើរការប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ៖
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Axla 2 ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Axla 2 -iPhone និង Axla 2-Icons សំរាប់ម៉ូឌែល iPhone ចំនែកឯ iPad វិញអ្នកត្រូវចូលទៅកាន់កន្លែង Select Themes ដដែលរួចធីក Axla 2-iPad និង Axla 2-Icons។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នកប្រាកដជាបានឃើញ Homescreen របស់អ្នកជាមួយនឹង Icons ស្អាតៗ មានពណ៌ចំរុះ ថែមទាំងធ្វើឲ្យអារម្មណ៍អ្នកកាន់តែប្រសើរ នឹងមិនធុញនៅពេលដែលប្រើប្រាស់។
ប្រពភ Cambo report
ប្រពភ Cambo report
Post a Comment