ភ្នំពេញ៖ ថៅកែអេតចាយម្នាក់ ដោយសារតែស្រវឹងស្រា ពេលបើក រថយន្តចេញពីហូបការ ហើយពេល ត្រឡប់មក ពីជូនមិត្តភ័ក្រ ដាក់ផ្ទះរួចមក ស្រាប់តែដល់ចំណុច ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានជ្រុលចង្កូត ទៅបុកបង្គោល ភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យ រងការខូចខាត ទាំងរថយន្ត និងបង្គោលភ្លើងបំភ្លឺផ្លូវ កាលពីវេលាម៉ោង ២៖៣០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត កូរ៉ូឡា មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2M-6496 បានធ្វើដំណើរ តាមផ្លូវ៥៩៨ ក្នុងទិសដៅ ពីត្បូងទៅជើង ពោល ត្រឡប់មកពី ជូនមិត្តភក្រ័ដាក់ផ្ទះ រួចហើយ ក៏ជ្រុលទៅបុក បង្គោលភ្លើង បំភ្លឺផ្លូវ បណ្តាលឲ្យជ្រុះអំពូល ។ សមត្ថកិច្ច បានបន្តថា អ្នកបើករថយន្ត បង្កហេតុ មានឈ្មោះ ទុំ សុខា អាយុជិត៥០ឆ្នាំ និងជាថៅកែអេតចាយ ។
ក្រោយកើតហេតុ រថយន្តបង្កត្រូវបាន សមត្ថកិច្ចយកទៅ រក្សាទុកនៅ ការិយាល័យ ចរាចរណ៍ ជើងគោក ដើម្បីរង់ចាំការ ដោះស្រាយ បន្តទៀត៕

Post a Comment