| រូបតំណាង |
មនុស្សចំនួន ៧ នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកចោទប្រកាន់ពីបទលួចលុយធនាគារតាមរយៈការលួច (Hack) ទិន្នន័យកាតឥណពន្ធ (prepaid debit card) និងប្រើប្រាស់កាតក្លែងក្លាយដើម្បីដកលុយ សរុបប្រមាណ ៤៥លានដុល្លារអាមេរិកពីធនាគារជុំវិញពិភពលោក។
តាមឯកសារតុលាការឲ្យដឹងថា ក្រុមជនសង្ស័យបានប្រើប្រាស់កាតក្លែងក្លាយដើម្បីដកលុយ ចេញពីទិន្នន័យដែលពួកគេលួចបានពីធនាគារ ក្នុងប្រទេសអារ៉ាប់រួម អូម៉ង់ និងប្រទេសផ្សេងៗទៀតជុំវិញពិភពលោក។
ចៅក្រមនៃតុលារការក្រុងញូវយ៉កឲ្យដឹងថា ភ្នាក់ងារពង្រឹងផ្នែកច្បាប់ ក្នុងប្រទេសជប៉ុន កាណាដា ចក្រភពអង់គ្លេស រ៉ូម៉ានី និងប្រទេស ១២ ផ្សេងទៀតបានចូលរួមស៊ើបអង្កេតលើករណីខាងលើ។ ការចាប់ខ្លួនជនសង្ស័យទាំងអស់ត្រូវបានធ្វើនៅក្រៅសហរដ្ឋអាមេរិកទាំងអស់។ នេះ បើផ្អែកលើប្រភពដដែល។
ទោះជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ពីទីកន្លែងពិតប្រាកដនៃការចាប់ខ្លួន និងអត្តសញ្ញាណនៃជនសង្ស័យទេ ប៉ុន្តែបាននិយាយថា ជនសង្ស័យទី ៨ ត្រូវបានគេសម្លាប់ដើម្បីបំបិទមាត់៕
ប្រែសម្រួល៖ Zac
ប្រភព៖ BBC
ប្រភព៖ BBC
Post a Comment