មាន​អ្នកពុល​នឹង​ក្លិន​អា​ម៉ូ​ញាក់​សិប្បកម្ម​ផលិត​ទឹកកក​ជាង​២០​នាក់ , លោកស្រី​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព​និង​អភិវឌ្ឍ​ខណ្ឌឫស្សីកែវ នាំយក​អំណោយ​ទៅ​ចែកជូន អ្នកពុល​ក្លិន​អា​ម៉ូ​ញាក់​ ​

          
ភ្នំពេញ : ស្ដ្រី​កូនខ្ចី និង​ស្រី​មាន ផ្ទៃពោះ រួមទាំង​កុមារ​តូចៗ ប្រមាណ​ជាង​២០​នាក់ បាន​ពុល​ដោយសារ​សាយ ភាយ​ក្លិន​អា​ម៉ូ​ញាក់​សិប្បកម្ម​ផលិត​ទឹក កក យីហោ អម្រឹត ដែលមាន​ទីតាំង ស្ថិតនៅក្នុង​ក្រុមទី​១២ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃទី​១០​ឧសភា​២០១៣ ។​rasmei
លោកស្រី​អ៊ួ​ង សុ​ផល្លា (​ឆ្វេង​) ពេល​នាំយក​អំណោយ​ទៅ​ចែកជូន​ស្ដ្រី​កូនខ្ចី ដែល​ពុល​ដោយសារ​ការ​សាយភាយ​ក្លិន​អា​ម៉ូ​ញាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សម្ដេច​ឪ (​រូប​ថ​តៈ​អង្គា​រ៍​ហេង​)


​    ​អ្នករងគ្រោះ​ដោយសារ​ពុល និង​ការ​សាយភាយ​ក្លិន​អា​ម៉ូ​ញាក់​នេះ បាននាំគ្នា​ទៅ​មន្ទីរពេទ្យបង្អែក​សម្ដេច​ឪ ដែល​ស្ថិត​នៅក្បែរនោះ ។​
​    ​ក្រោយពេល​គ្រូពេទ្យ​ធ្វើការ ត្រួតពិនិត្យ និង​ឱ្យ​ថ្នាំ​ព្យាបាល​រួចហើយ អ្នករងគ្រោះ​មួយចំនួន​ភាគច្រើន​ជា កុមារ​បាននាំគ្នា​វិលត្រឡប់​ទៅផ្ទះ​វិញ នៅសល់តែ​ស្ដ្រី​កូនខ្ចី និង​ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន ៩​នាក់​នៅ​ដេក​ព្យាបាល​ក្នុង​ពេទ្យ បង្អែក​សម្ដេចឪ​នៅឡើយ ។​

​    ​គួររំលឹកថា កាលពី​យប់​ថ្ងៃទី​៨ ឧសភា​២០១៣ មាន​ប្រជាពលរដ្ឋ ប្រមាណ​ជាង​២០០​នាក់ នាំគ្នា​តវ៉ា​ទាម ទារ​សុំឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បិទ​អាជីវកម្ម​សិប្បកម្ម ផលិត​ទឹកកក​យីហោ អម្រឹត ស្ថិត​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅក្នុង​ក្រុម​១២ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់ គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​នេះ ។​
​    ​ក្នុងការ​ប្ដឹងតវ៉ា​នោះ ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់ថា សិប្បកម្ម​ផលិត ទឹកកក​នេះ​បានធ្វើឱ្យ​ធ្លាយ​សាយភាយ អា​ម៉ូ​ញាក់​ចេញមក ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ពួក គាត់​យ៉ាងធ្ងន់ធ្ងរ ។​

​    ​ការធ្វើ​ការតវ៉ា​ទាមទារ​ឱ្យ​បិទ អាជីវ​កម្មនេះ បានធ្វើ​ឡើង​អស់​រយៈ ពេល​មួយ​ម៉ោង ហើយ​បានធ្វើ​ការបិទ ផ្លូវជាតិ​លេខ​៥ រយៈពេល​ប្រមាណ ២០​នាទី ។​
​    ​ក្រោយមក​លោក​ឃ្លាំង ហួត ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌឫស្សីកែវ​បាន​ចុះ ទៅដល់​កន្លែងធ្វើការ​តវ៉ា ដើម្បី​សម្របសម្រួល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រហូត​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ព្រម​បញ្ឈប់​ធ្វើការ​តវ៉ា ។​

​    ​សិប្បកម្ម​ផលិត​ទឹកកក​យីហោ អម្រឹត​នេះ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌឫស្សីកែវ បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ភ្លាមៗ​ដើម្បី​ទុកឱ្យ​សមត្ថកិច្ច​ជំនាញ​ចុះ មក​ធ្វើការ​ត្រួតពិនិត្យ ។​
​    ​ព្រឹក​ថ្ងៃទី​៩​ឧសភា​២០១៣ គេ បានឃើញ​ខាង​មន្ដ្រី​ជំនាញ​ក្រសួង ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខាង​មន្ដ្រី ជំនាញ​សាលា​រាជធានី​ភ្នំពេញ និង​មន្ដ្រី ជំនាញ​ខណ្ឌឫស្សីកែវ​ចុះទៅ​ធ្វើការ ត្រួតពិនិត្យ​ដល់ទី​តាំង​សិប្បកម្ម​ផលិត ទឹកកក​មួយ​នេះ ។​

​    ​ជា​លទ្ធផល​ខាង​ជំនាញ​មិន ទម្លាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្លិន​សាយ ភាយ​ជាតិ​អា​ម៉ូ​ញាក់​នេះ​ទេ ប៉ុន្ដែ​ខាង​មន្ដ្រី​ជំនាញ​បាន​ធ្វើជា​របាយ​ការ ណ៍​ជូនទៅ​ថ្នាក់លើ ដើម្បី ឱ្យបាន​ជ្រាប​ពី​បញ្ហា​នេះហើយ ។​

​    ​ទាក់ទិន​នឹង​ករណីនេះ ប្រភព ព័ត៌មាន​មួយ​បាន​ទម្លាយ​ឱ្យដឹងថា​ការប៉ះពាល់​ដោយសារ​ការ​សាយភាយ​ក្លិន អា​ម៉ូ​ញាក់​ចេញពី​សិប្បកម្ម​ផលិត​ទឹកកក មួយ​នេះ គឺ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ ធ្ង​រ​ខ្លាំងណាស់ ។​

​    ​ដោយសារតែ​ការ​សាយភាយ ក្លិន​អា​ម៉ូ​ញាក់​នេះហើយ​ទើប​មាន​ប្រជា​-​ពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​ពុល​ក្នុង នោះ មាន​ស្ដ្រី​កូនខ្ចី ស្ដ្រី​មាន​ផ្ទៃពោះ និង​ជា​កុមារ ។​
​    ​ជាមួយគ្នានេះដែរ ក្រោយពេល ទទួល​ព័ត៌មាន​ថា​មាន​ប្រជាពលរដ្ឋ​ពុល​ដោយសារ​ការ​សាយភាយ​ក្លិន​អា​ម៉ូ​ញាក់​នេះ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​១០ ឧសភា​២០១៣ លោកស្រី​អ៊ួ​ង សុ​ផល្លា ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍ​ខណ្ឌឫស្សីកែវ រួមជាមួយ​សមាជិក សមាជិកា​មួយចំនួន​បាន​នាំយក​អំណោយ ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ពុល​ដោយសារ​ក្លិន​អា​ម៉ូ​ញាក់​នេះ ។​

​    ​ស្ដ្រី​កូនខ្ចី និង​ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន​៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក​សម្ដេច​ឪ​ក្នុង ម្នាក់ៗ ទទួលបាន​ទឹកដោះគោឆៅ​២​យួរ​ស្ករស​មួយ គីឡូក្រាម និង​ថវិកា​១០​ម៉ឺន រៀល ។​

​    ​ដោយឡែក​ថ្លៃ​ព្យាបាល​នៅក្នុង មន្ទីរពេទ្យ​ត្រូវបាន​ជួយ​ចេញ​ឱ្យ​ទាំងស្រុង ។​
​    ​អំណោយ​និង​ថ្លៃ​ព្យាបាល​ដែល ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ពុល​ក្លិន​សាយភាយ​ជាតិ អា​ម៉ូ​ញាក់​នេះ គឺជា​ថវិកា​ផ្ទាល់​របស់ លោក​ឃ្លាំង ហួត និង​លោកស្រី អ៊ួ​ង សុ​ផល្លា ជា​ភរិយា ។​

​    ​ការបិទ​ផ្អាក​អាជីវកម្ម​សិប្បកម្ម​ផលិត​ទឹកកក​មួយ​នេះ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ចាប់តាំងពី​យប់​ដែលមាន​ប្រជាពលរដ្ឋ​តវ៉ា​មកម្ល៉េះ ។​
​    ​តាម​ប្រភពព័ត៌មាន​មួយ​បាន ទម្លាយ​ឱ្យដឹងថា មកដល់ពេលនេះ ម្ចាស់ សិប្បកម្ម​នៅតែ​បន្ដធ្វើ​អាជីវកម្ម​ផលិត ទឹកកក​ដដែល ទើប​ធ្វើឱ្យមាន​ប្រជា​ពល​-​រដ្ឋ​ពុល​បែបនេះ ។​
​    ​ឥឡូវនេះ​មាន​គេ​រង់ចាំ​មើលថា តើ​ខាង​មន្ដ្រី​ជំនាញ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​មាន​វិធានការ​យ៉ាងណា ដែរ​ចំពោះ​សិប្បកម្ម​ផលិត​ទឹកកក​មួយកន្លែង​នេះ​៕
​អង្គា​រ៍​ហេង​
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha