ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់កម្មវិធីដែលមានមុខងារដូចចំណងជើងនេះមួយចំនួនរួចមកហើយ។ ជាក់ស្ដែង Sabay ធ្លាប់បានជ្រើសរើសកម្មវិធី Pandora ដែលអាចរុករកឯកសារដែលយើងបាន delete រួចចេញពី hard drive។ ជាការពិតណាស់ មានការ copy-past ក៏តែងមានការលុប (delete) ជារឿងធម្មតា ព្រោះថាទំហំ HardDisk របស់កុំព្យូទ័រនិមួយៗតែងមានកម្រិត ឬពុំដូច្នោះទេអាចពេលខ្លះអ្នកច្រឡំដៃលុបក៏ថាបាន។
ចុះតើប្រិយមិត្តធ្លាប់គិតទេ ថាប្រសិនបើលុបហើយ និងលុបចេញពីធុងសំរាម (Recycle Bin) ទៀតនោះ តើមានវិធីណាខ្លះដែលអាចទាញយកមកប្រើវិញបាន។ ជឿថាប្រិយមិត្តមួយចំនួនពិតជាមានវិធីរបស់ពួកគេ តែសម្រាប់ទំព័រនេះ Sabay សូមលើកយកប្រភេទកម្មវិធីដែលមានមុខងារដូចនេះ មកចែករំលែកបទពិសោធន៍ទាំងគ្នា។ កម្មវិធីនេះមានឈ្មោះថា Recuva។
- ដំបូងមានកម្មវិធី Recuva នេះជាមុនសិន ប្រសិនពុំទាន់មាន អាចចុចត្រង់នេះដើម្បីទាញយកជាមួយទំហំ 3.41MB ហើយជា version ចុងក្រោយគឺ Recuva 1.46។
- បន្ទាប់មកសូមដំឡើងតាមជំហានបន្តបន្ទាប់ដូចខាងក្រោម៖
- បើកឯកសារដែលបាន Download រួចចុចលើប៊ូតុង Next → Install → Finish ក្រោយពីនោះនឹងបង្ហាញផ្ទាំងថ្មីមួយទៀត។
- ត្រង់នេះ សូមបន្តចុចលើប៊ូតុង Next រួចជ្រើសរើសប្រភេទ File ឬឯកសារដែលចង់សង្គ្រោះ (recovery)។ ក្នុងការ recovery file មានប្រភេទឯកសារផ្សេងៗគ្នាសម្រាប់ឱ្យយើងកំណត់រកមានដូចជា៖
- I’m not sure៖ មានន័យថា យើងមិនកំណត់ទីតាំងដើម្បីស្វែងរកឯកសារដែលបាន Delete ហើយនោះឡើយ ពោលគឺរុករកគ្រប់ទីកន្លែងនៅលើ HardDisk
- On my media card or iPod៖ រុករកនៅលើឧបករណ៍ដោតបន្ថែមពីក្រៅ (USB Flash, External HardDisk, Memory Card …) លើកលែងតែ CD និង floppy។
- In My Documents៖ ស្វែងរកពីថតឯកសារ My Document ឬ Documents។
- In a specific location៖ កំណត់ទីតាំងជាក់លាក់ដើម្បីសង្គ្រោះ
- (តែនៅត្រង់នេះ ឧទាហរណ៍យើងរើសយក All Files។)
- ក្រោយពីបានជ្រើសរើសជម្រើសណាមួយរួចហើយ បន្តចុចលើប៊ូតុង Next រួចរើសយក Enable Deep Scan រួចចុច Start។ ក្រោយពីនោះ នឹងបង្ហាញផ្ទាំងស្វែងរុករក (Scan) សូមរងចាំមួយរយៈពេលសិន ហើយយូរឬឆាប់គឺអាស្រ័យទៅតាមទំហំ HardDisk ធំឬតូច។
- ក្រោយពីស្កេនចប់ នោះរាល់ប្រភេទឯកសារដែលយើងបានកំណត់នឹងបង្ហាញ (ដូចរូប)។ ដើម្បីចង់ recover សូមចង់លើប៊ូតុ Recover នោះវានឹងធ្វើការរក្សាទុកដោយចម្លងទៅកាន់ទីតាំងដែលយើងបានកំណត់។
នៅមានគន្លឹះខ្លីៗជាច្រើនទៀតដែលប្រិយមិត្តអាចស្វែងយល់ជាមួយ Sabay សូមចុចត្រង់នេះ ដើម្បីបន្តស្វែងយល់គន្លឺះដទៃទៀត …
ដោយ៖ ឈុន ហួរ
Post a Comment