ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ meysoklim កាលពី 5 hours ago 0 Comment(s)
គិតទៅស្វាគួរឲ្យស្រលាញ់ដែរតើ! មានក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ បានក្លាយជាមិត្តសម្លាញ់ជាមួយសត្វស្វាអ៊ូរង់អ៊ូតង់មួយក្បាលដែលមិនគួរឲ្យជឿ។ ក្មេងស្រី Emily Bland និងស្វាឈ្មោះ Rishi បានចំណាយពេលដើរកម្សាន្ត និងលេងជាមួយគ្នាយូរឆ្នាំមកហើយ។ រយៈពេលដែលពួកគេស្គាល់គ្នាដំបូងគឺនៅអាយុ២ឆ្នាំ ដោយកាលនោះ Emily មានមាឌធំជាងស្វាបន្តិច។ ពួកគេបានជួបគ្នាដោយសារឪពុករបស់នាងបាននាំនាងទៅលេងកន្លែងអភិរក្សសត្វព្រៃមួយកន្លែងក្នុងសហរដ្ឋអាមេរិក។

ចាប់ពីពេលនោះមក ឪពុករបស់ Emily តែងនាំនាងមកលេង Rishi ជាញឹកញាប់។ ពេលស្គាល់គ្នាដំបូងពួកគេបានធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើល ព្រោះតែRishi និងEmily អាចលេងជាមួយគ្នាយ៉ាងសប្បាយដូចធ្លាប់ស្គាល់គ្នាពីមុនមកអញ្ចឹង។ ជាងនេះទៅទៀតឪពុករបស់ Emilyបានថតរូបសកម្មភាពរបស់ពួកគេទាំងពីរកំពុងលេងជាមួយគ្នាទៀតផង។
ស្វាRishi មើលទៅគួរឲ្យស្រឡាញ់ណាស់ ព្រោះវាចេះធ្វើសកម្មភាពដូចមនុស្សយើងដែរ៕
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ dailymail
ស្វាRishi មើលទៅគួរឲ្យស្រឡាញ់ណាស់ ព្រោះវាចេះធ្វើសកម្មភាពដូចមនុស្សយើងដែរ៕
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ dailymail
Post a Comment