ព្រឹត្តិការណ៍​ដ៏​រំជើបរំជូល​របស់ Nokia ជិត​មក​ដល់​ទៀត​ហើយ

ក្រោយ​ពី​ព្រឹត្តិការណ៍​នៅ​ឥណ្ឌា​បាន​បញ្ចប់ Nokia ថ្មីៗ​នេះ​បាន​ចេញ​លិខិត​អញ្ជើញ​ដល់​អ្នក​សារព័ត៌មាន ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំជើបរំជួល​នៅ​ថ្ងៃ​ទី ១១ ខែ កក្កដា ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក។

បើ​ផ្អែក​តាម​លិខិត​អញ្ជើញ​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ហ្វាំងឡង់ Nokia ទំនង​ជា​ចង់​បង្ហាញ Smartphone ថ្មី​ម៉ាក Lumia EOS ក្នុង​ព្រឹត្តិការណ៍​នេះ​។
មួយ​រយៈ​កន្លង​មក​ មាន​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ថា Nokia នឹង​បង្ហាញ Smartphone ត្រកូល Lumia កាមេរ៉ា​យក្ស (៤១មេហ្គាភិកសែល) ប៉ុន្តែ​មកដល់​ពេលនេះ​​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការ​ណា​មួយ​ពី​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ទី ៣ លើ​ពិភពលោក​នេះ​នៅ​ឡើយ​ទេ។
តើ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ ២០១៣ ខាង​មុខ Nokia នឹង​បង្ហាញ​ផលិត​ផល និង Software អ្វី​ខ្លះ? តើ​ក្នុង​នោះ​មាន​វត្តមាន Lumia EOS ដែរ​ឬទេ? បើ​មាន​​ព័ត៌មាន​ជុំវិញ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ Sabay នឹង​ចុះផ្សាយ​បន្ត​ទៀត​នៅ​ពេល​ក្រោយ។​​

ប្រភព៖ Sabay news
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha