អ៊ីរ៉ង់​ជ្រើស​បាន​ប្រធានាធិបតី​ថ្មី

ប្រភព​ពី​​ CNN បាន​ឲ្យ​ដឹង​ថា លោក Hassan Rouhani បេក្ខជន​និយម​កណ្ដាល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​ហើយ បន្ទាប់​ពី​គណបក្ស​របស់​លោក​យក​​ឈ្នះ​គូប្រជែង​មក​ពី​គណបក្ស​ផ្សេងៗ​ទៀត ក្នុង​​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ ​​

លោក​Hassan Rouhani ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​​ជា​បេក្ខជន​មក​ពី​ គណបក្ស​កំណែទម្រង់​និយមបាន​បញ្ចប់​​ក្ដី​សង្ឃឹម​របស់​គណបក្ស​អភិរក្សនិយម  ដោយ​ទទួល​បាន​សំឡេងឆ្នោត ១៨,៦ លាន​សំឡេង ដែល​ស្មើ​នឹង​ប្រមាណ​ជា ៥០,៦% នៃ​សន្លឹក​ឆ្នោត​សរុប​៣៦,៧ លាន​សំឡេង។
ប្រជាជន​អ៊ីរ៉ង់​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ប្រធានាធិបតី​ថ្មី​វ័យ​៦៥​ឆ្នាំ​រូប​នេះ ដែល​ភាគច្រើន​ជា​យុវជន​បាន​ចេញ​មក​អបអរសាទរ​ទៅ​នឹង​ជ័យជំនះ​នេះ​ពាសពេញ​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​Tehran ​ ដើម្បី​ស្វាគមន៍​មេដឹកនាំ​ថ្មី​របស់​ពួកគេ។
ក្នុង​នាម​ជា​ប្រធានាធិបតី​ថ្មី​របស់​រដ្ឋ​អិស្លាម​ដ៏​តឹងរ៉ឹង​មួយ​នេះ លោក Hassan ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ រូប​លោក​គឺ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​គណបក្ស​កំណែ​ទម្រង់​និយម​​ ក្នុង​ការ​​ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​មួយ​ជួន​ដល់​ជាតិ​មាតុភូមិ​មួយ​នេះ ជា​មួយ​នឹង​គោលនយោបាយ​កំណែទម្រង់  ដែល​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ការ​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នក​កាសែត​ជា​ច្រើន​រូប​ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយ​រដ្ឋាភិបាល​អាណត្តិ​មុន។
រដ្ឋាភិបាល​ថ្មី​របស់​លោក​ក៏​ត្រូវ​បាន​គេ​ជឿជាក់​​​ផង​ដែរ​ថា អាច​មាន​​​គោលនយោបាយ​​ទន់ភ្លន់​ជាង​រដ្ឋាភិបាល​អាណត្តិ​មុន​ដែល​ដឹកនាំ​ដោយ​លោក​Mahmoud Ahmadinejad ជា​ពិសេស​គឺ​គោលជំហ​រ​ទៅ​នឹង​លោក​ខាង​លិច​លើ​ដំណោះ​ស្រាយ​​កម្មវិធី​ចម្រាញ់​ជាតិ​អ៊ុយ​រ៉ាន្យោម​​ដ៏​​ចម្រូងចម្រាស់​​​មួយ​របស់​ខ្លួន​នា​ពេល​កន្លង​មក​៕

ប្រភព៖ Sabay news


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha