Galaxy S4 Mini នឹង​ចេញ​លក់​​ដើម​ខែ​ក្រោយ

Galaxy S4 Mini ដែល​ជា​ទូរសព្ទ​កំណែ​ទម្រង់​មក​ពី S4 ឥឡូវ​នេះ​​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា នឹង​មាន​លក់​មុន​គេ​នៅ​អង់គ្លេស​​ថ្ងៃ​ទី ១ខែ កក្កដា​ឆ្នាំ ២០១៣​ខាងមុខនេះ។

កាល​ពី​ខែ​ឧសភា​ក្រុមហ៊ុន Samsung បាន​ប្រកាស​បង្ហាញ Galaxy S4 Mini ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម៖
  • - អេក្រង់​ប្រភេទ Super AMOLED qHD ទំហំ ៤,៣អ៊ីញ
  • - CPU ល្បឿន 1.7GHz
  • - RAM ទំហំ 1.5GB
  • - មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB ហើយ​អាច​បន្ថែម​កាត​ប្រភេទ micoSD
  • - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
  • - កាមេរ៉ា​ទំហំ 8MP ជា​មួយ​មុខងារ Sound & Shot និង Panorama
  • - ចែក​ជា ៣ស៊េរី​ផ្សេង​គ្នា៖ ស៊េរី​មាន 4G LTE+NFC, ស៊េរី​មាន​តែ 3G HSPA+ និង ស៊េរី​ប្រើ​ស៊ីម​កាត​បាន ២ (3G)
  • - តំណភ្ជាប់៖ Wi-Fi a/b/g/n, Bluetooth 4.0 និង GPS + GLONASS
  • - មាន​មុខងារ S Health, S Translator, បញ្ជា​ទូរទស្សន៍​ជា​មួយ​មុខងារ WatchON’s IR remote
  • - វិមាត្រ (បxទទxកម្រាស់)៖ (១២៤មមx៦១,៣មមx៨,៩មម)
  • - ទម្ងន់ ១០៧ក្រាម​ស្រាល​ជាង GS4 ដែល​មាន ១៣០ក្រាម
  • - កម្រិត​ថាមពល​ថ្ម 1900mAh
  • - ពណ៌​ចំនួន២ គឺ​ស និង​ខ្មៅ
  • - តម្លៃ​ដាច់​កុងត្រា​ប្រហែល ៦០០ដុល្លារ​អាមេរិក

ប្រភព៖ Sabay news
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha