Apple សហការជាមួយ Sony, Blackberry និង Microsoft "ធ្វើសង្គ្រាម" ជាមួយ Google

សមរភូមិស្មាតហ្វូន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានសភាពតឹងតែងទៅៗ នៅពេលដែលបណ្តា
ក្រុមហ៊ុន Hardware ធ្វើការប្រកួតប្រជែងគ្នា តាមគ្រប់វិធី ដើម្បីទទួលបានទីផ្សារភាគហ៊ុន ច្រើន
ជាងមុន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ  Rockstar បានដាក់លិខិតប្តឹង Google, Samsung, HTC, Huawei
ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា មួយចំនួនផ្សេងទៀត ទៅលើបញ្ហារំលោភ "Copyright"។ មុននេះ
Rockstar បានចំណាយប្រាក់អស់ជាង ៤,៥ ពាន់លាន ដុល្លារ ដើម្បីធ្វើជាម្ចាស់គ្រប់គ្រងចំនួន
"Copyright" ទាំងនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Rockstar គឺជាអង្គការមួយដែល
ចូលរួមបង្កើតឡើងដោយ Apple, Microsoft, Blackberry, Ericsson និង Sony។
Google បានខិតខំប្រឹងប្រែងបង្កើននូវចំនួន ប័ណ្ណប៉ាតង់របស់ខ្លួន ក្នុងពេលដែលបានចំណាយ
អស់ប្រាក់ ៩០០ លានដុល្លារ ដើម្បីប្រមូលបានប័ណ្ណប៉ាតង់ កាន់តែច្រើន កាន់តែល្អ។ ចំនួនទឹក
ប្រាក់វិនិយោគរបស់ Google អាចឡើងដល់ចំនួន ៤,៤ ពាន់លាន ដុល្លារ។ ដូច្នេះចំនួនទឹកប្រាក់
នេះ វាមិនតិចអីប៉ុន្មាន ជាមួយនឹងអ្វី ដែលខាង Rockstar បានចំណាយនោះទេ។
នេះក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុមួយចំនួនទៀត ដែល Google ចាំបាច់ត្រូវទិញ
យក Motorola Mobility ក្នុងតំលៃ ១២,៥ ពាន់លាន ដុល្លារ ដែលជាក់ស្តែង ពួកគេមិនត្រូវការ
ក្រុមហ៊ុន Hardware ណាមួយទេ ប៉ុន្តែអ្វីដែល Google ចង់បាននោះ គឺចំនួនប័ណ្ណប៉ាតង់ ដែល
ក្រុមហ៊ុននោះកំពុងមាន នោះឯង។
នៅមិនទាន់ដឹងថា ការប្តឹងផ្តល់ នៃវិវាទទាំងនេះ នឹងអូសបន្លាយរហូតដល់ពេលណា ហើយមាន
ផលិតផលប៉ុន្មាន ដែលនឹងត្រូវហាមដាក់លក់នៅលើទីផ្សារ នោះទេ។ ប៉ុន្តែការប្រកួតប្រជែង ត
តាំងគ្នា លើកនេះ អាចនិយាយបានថា ជាវិវាទ តតាំងគ្នា ស្តីពីកម្មសិទ្ធិ Copyright បច្ចេកវិទ្យា ដ៏
ធំបំផុត នៅក្នុងឆ្នាំនេះ គឺធំជាងវិវាទ រវាង Apple - Samsung ទៅទៀត៕
ប្រភព៖ CamNews
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha