ថ្ងៃដើមផលិត iPhone 6 ក្នុង១គ្រឿង

បន្ទាប់​ពី​ទូរសព្ទ​ iPhone 6/6 plus អាច​រក​ទិញ​បាន​ តាំង​ពី​ថ្ងៃ​ទី ១៩ កញ្ញា កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា តម្លៃ​តាម​បណ្ដា​ហាង​ទូរសព្ទ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ មុន​ភ្ជុំ​នេះ ​លក់​ចន្លោះ​ពី ១.៤០០​ ដុល្លារ ទៅ ២.៥០០​ដុល្លារ។ តើ​ថ្លៃ​ដើម​ របស់​ iPhone 6 ហ្នឹង​ប៉ុន្មាន​ទៅ?

iPhone 6
ខាងក្រោម​នេះ​ជា​តម្លៃ​ដែល Sabay ទទួល​បាន​ពី​បណ្ដា​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ​​ម៉ោង ១១ ព្រឹកនេះ កាល​ពី​ថ្ងៃ​ទី ២០ កញ្ញា៖
-iPhone 6 16 GB តម្លៃ​ប្រហែល ១.៤០០ ដុល្លារ​អាមេរិក
-iPhone 6 64 GB តម្លៃ​ប្រហែល ១.៦០០ ដុល្លារ​អាមេរិក
-iPhone 6 128 GB តម្លៃ​ប្រហែល ១.៧០០ ដុល្លារ​អាមេរិក
-iPhone 6 Plus ទំហំ 64 GB តម្លៃ​ជាង ២.៤០០ ដុល្លារ​អាមេរិក
-iPhone 6 Plus ទំហំ 128 GB តម្លៃ​ជាង ២.៥០០ ដុល្លារ​អាមេរិក

តម្លៃ​សុទ្ធ​តែ​ជាង ១ពាន់​ដុល្លារ ចុះ​ថ្លៃ​ដើម​ផលិត​ប៉ុន្មាន​ទៅ? យោង​តាម​ប្រភព​ពី CNN បាន​ឲ្យ​ដឹង​ថា តម្លៃ​​ទាំង 6 និង 6 plus ក្នុង​មួយ​គ្រឿងៗ Apple ចំណាយ​តែ​ ២២៧ ដុល្លារ​អាមេរិកប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​តម្លៃ​ទៅ​តាម​ Hadware សំខាន់ៗ ដូចជា៖
-បន្ទះ​Board៖ ១២៦ ដុល្លារ
-អេក្រង់៖ ៤១,៥០ ដុល្លារ
-កាមេរ៉ា៖ ១៦,៥០ ដុល្លារ
-ឧបករណ៍​បំពង​សំឡេង៖ ៧ ដុល្លារ
-ថ្ម៖ ៣,៥០ដុល្លារ
-ថ្លៃ​ចំណាយ​​ដទៃ​ទៀត៖ ៣២,៥០ ដុល្លារ​

ដូច្នេះ​តម្លៃ​សរុប របស់​ទូរសព្ទ​ជា​ទី​ស្រលាញ់​ រហូត​មាន​អ្នក​ខ្លះ​ចង​មុង ដេក​ចាំ​ទិញ ឬ​មាន​អ្នក​ខ្លះ​កាន់​លុយ​រាប់​ម៉ឺន​ដុល្លារ ​ទៅ​ទិញ​ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ គឺ ថ្លៃ​ដើម​ដែល​ Apple ចាយ​សម្រាប់​​ផលិត ទាំង​អេក្រង់ ៤,៧ អ៊ីញ ​សម្រាប់​iPhone 6 អស់​តែ ២២៧ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។  សម្រាប់ iPhone 6 plus អាច​លើស​ហ្នឹង​តិច​តួច​ ព្រោះ​អេក្រង់​ធំ​ជាង (៥,៥អ៊ីញ)


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha