ផ្សាយក្នុងផ្នែក ផលិតផលថ្មី ដោយ chhun.hour កាលពី 16 hours ago 2 Comments
ថ្មីៗនេះក្រុមហ៊ុនអាមេរិក Satples បានដាក់លក់ម៉ាស៊ីនព្រីនដ៏ទំនើបអស្ចារ្យអាចព្រីនឯកសារចេញមកជាសម្ភារៈ ប្រើប្រាស់ផ្សេងៗបានទៅតាមតម្រូវការមួយចំនួន។ ម៉ាស៊ីននេះត្រូវបានក្រុមហ៊ុនដាក់លក់លើគេហទំព័ររបស់ខ្លួនជាមួយតម្លៃ ១៣០០ដុល្លារអាមេរិក។

ពពួកម៉ាស៊ីនព្រីនជារូបរាង 3D បាននេះ មានតម្លៃរាប់ម៉ឺនដុល្លារឯណោះនៅពេលចេញលក់ដំបូង។ តែក្រោយមកតម្លៃរបស់វាមានការបន្ធូរបន្ថយមកនៅតម្លៃទាបជាងមុនវិញ ជាក់ស្ដែង printer របស់ក្រុមហ៊ុន Staples ខាងលើនេះតម្លៃ ១៣០០ដុល្លារប៉ុណ្ណោះ។ ម៉ាស៊ីននេះមានគំរូព្រីនជាស្រេចចំនួន 25 template សម្រាប់ការបង្កើតជារូបរាង 3D-Item។ ក្រុមហ៊ុនក៏មានលក់ផងដែរនូវ ដបទឹកថ្នាំ (cartridge) សម្រាប់ប្រើជាមួយម៉ាស៊ីននេះ។
Staple 3D Printing ខាងលើអាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការស៊េរី Windows ឬ Mac។ ឥឡូវនេះក្រុមហ៊ុនបានដាក់លក់អនឡាញហើយនៅលើគេហទំព័រ Staple.com ជាមួយតម្លៃ ១៣០០ដុល្លារអាមេរិក។
នៅមានផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត សូមចុចត្រង់នេះ ដើម្បីតាមដានបន្ត…
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets
3D Printer ព្រីនចេញជារូបធាតុជ័រ
3-D Printer ប្រាកដជាម៉ាស៊ីនព្រីនយ៉ាងទំនើបបំផុត ហើយនឹងមានតម្រូវការកាន់តែខ្លាំងឡើងៗនា ពេលអនាគតជាមិនខាន។ តាមរយៈម៉ាស៊ីនដ៏ទំនើបអស្ចារ្យនេះអាចឱ្យគេព្រីនចេញជាសម្ភារៈច្រើនប្រភេទបានដូចជា៖ របស់របរប្រើប្រាស់ផ្សេងៗ, ប្រដាប់ប្រដាក្មេងលេង និងឧបករណ៍ផ្សេងៗទៀតរចនាបន្ថែមដើម្បីបំពេញតាមតម្រូវការ។ពពួកម៉ាស៊ីនព្រីនជារូបរាង 3D បាននេះ មានតម្លៃរាប់ម៉ឺនដុល្លារឯណោះនៅពេលចេញលក់ដំបូង។ តែក្រោយមកតម្លៃរបស់វាមានការបន្ធូរបន្ថយមកនៅតម្លៃទាបជាងមុនវិញ ជាក់ស្ដែង printer របស់ក្រុមហ៊ុន Staples ខាងលើនេះតម្លៃ ១៣០០ដុល្លារប៉ុណ្ណោះ។ ម៉ាស៊ីននេះមានគំរូព្រីនជាស្រេចចំនួន 25 template សម្រាប់ការបង្កើតជារូបរាង 3D-Item។ ក្រុមហ៊ុនក៏មានលក់ផងដែរនូវ ដបទឹកថ្នាំ (cartridge) សម្រាប់ប្រើជាមួយម៉ាស៊ីននេះ។
Staple 3D Printing ខាងលើអាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការស៊េរី Windows ឬ Mac។ ឥឡូវនេះក្រុមហ៊ុនបានដាក់លក់អនឡាញហើយនៅលើគេហទំព័រ Staple.com ជាមួយតម្លៃ ១៣០០ដុល្លារអាមេរិក។
នៅមានផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត សូមចុចត្រង់នេះ ដើម្បីតាមដានបន្ត…
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets
Post a Comment