តារាងចម្រៀងប៉ុបដ៏ល្បី Justin Bieber បានរងនូវការបង្ហោះរូបលាយលំនឹងការបង្កាច់បង្ខូចថា Bieber ជាមនុស្សភេទទី៣ ចេញពីគណនី Twitter មួយឈ្មោះថា E! Online កាលពីថ្ងៃសៅរ៍ ទី០៤ ម្សិលមិញនេះ។
គណនី E! Online ត្រូវបានក្រុម hacker មួយក្រុម hack ចូលនិងបានបង្ហោះព័ត៌មានមិនល្អទាក់ទិននឹង Justin Bieberដោយបានអួតខ្លួនថាមានឈ្មោះ Syrian Electronic Army (SEA)។ មិនតែប៉ុណ្ណោះ E! Online នេះបានអះអាងនឹងបន្តចេញព័ត៌មានដែលមិនធ្លាប់មាននរណាដឹងពី Bieber ទៀតក្នុងពេលឆាប់ៗខាងមុខទៀតនេះ។
============================================================
Hacker បានបង្ហោះរូបថត Bieber ជាមួយឃ្លាអក្សរមួយថា ខ្ញុំជាមនុស្សខ្ទើយ (I’m a gay)”។ គណនីដែលត្រូវបាន hack នេះបានចែកចាយ tweet ទៅកាន់គណនីរហូត ១២០០គណនីបន្តទៀត និងបានដាក់ជាសញ្ញាសំគាល់ចំនួន 351 favorite ផងដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ Bieber មិនទាន់អាចឆ្លើយបំភ្លឺបាននៅឡើយទេកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈតារាងចម្រៀងដ៏ល្បីវ័យក្មេង ១៩ឆ្នាំនេះបានទៅសំដែងនៅឯក្រៅប្រទេសគឺនៅទីក្រុងឌូបៃស្ថិតក្នុងអារ៉ាប់រ៉ូម។
E! Online ជាគណនី Twitter មួយចុងក្រោយក្នុងចំណោមគណនីដែលបានទទួលរងការវាយប្រហារពី hacker។ កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅក៏ធ្លាប់មានករណី hack ផងដែរទៅលើគណនី Associated Press Twitter។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានកម្សាន្តផ្សេងៗទៀត …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ nydailynews

Post a Comment