Mutu (ឆ្វេង) ពេល​លេង​នៅ Chelsea
ទារក​ដែល​មិន​ទាន់​មាន​ឈ្មោះ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថាបាន​​ជាប់​គាំង​នៅ​ក្នុង​បំពង់​លូ​បង្គន់​នៅ​ក្រោម​បន្ទប់​ទឹក​រួម​មួយ​ក្នុង​អគារ​ស្នាក់​នៅ​មួយ​កន្លែង​នៅ​ខេត្ត Jinhua ប្រទេស​ចិន កាល​ពី​ពុធ​កន្លង​ទៅ។ បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុង​ប្រទេស​ចិន បាន​បញ្ជាក់​ថា ទារក​នេះ​មាន​បញ្ហា​បេះដូង​ពេល​ជួយ​សង្រ្គោះ​ដំបូង ប៉ុន្តែ​ពេល​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​វិញ​ហើយ។
ក្រោយ​កើតហេតុ​នោះ​ម្ដាយ​របស់​ទារក​រង​គ្រោះ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​ខ្លួន​ធ្វើ​​ដាច់ចិត្ត​ធ្វើ​បែប​នេះ​ដោយ​សារ​​ជ្រុលជ្រួស​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យជាមួយ​បុរស​ម្នាក់ ហើយ​នាង​មិន​មាន​លទ្ធភាព​ចិញ្ចឹម​កូន​​នោះ។
ទារក​ស្រែកយំ​ពេល​ក្រុម​សង្រ្គោះ​កាត់​បំពង់​លូ​បង្គន់​ចេញ
Mutu បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍​របស់​រ៉ូម៉ានី​ថា៖ “ខ្ញុំ​ចង់​ចិញ្ចឹម​ទារក​នោះ។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ សូម្បី​តែ​ញ៉ាំ​អាហារ​ពេល​ព្រឹក ក្រោយ​ឃើញ​ព័ត៌មាន​ទារក​នោះ​តាម​ទូរទស្សន៍។ នៅ​ពេល​ខ្ញុំ​ឃើញ​ ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​យក​ទារក​នោះ​មក​ចិញ្ចឹម ព្រោះ​គាត់​ជា​កូន​ដែល​ត្រូវ​បាន​ព្រះ​បញ្ជូន​មក”។
កីឡាករ​កូន​បី​​ វ័យ​៣៤ឆ្នាំ​ដែល​កំពុង​លេង​ឲ្យ​ក្លិប AC Ajaccio ក្នុង​ប្រទេស​បារាំង​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា​នឹង​ជួយ​គាត់ (ទារក) យើង​នឹង​ធ្វើ​អ្វី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​យក​កូន​ចិញ្ចឹម​នោះ​ទេ ហើយ​ក៏​គ្មាន​ផែនការ​ចិញ្ចឹម​នោះ​ដែរ ប៉ុន្តែ​ខ្ញុំ​ទើប​តែ​ដឹង​ថា​ខ្ញុំ​ត្រូវ​ជួយ​ទារក​នោះ”។
Mutu បាន​ចូល​លេង​នៅ Chelsea កាល​ពី​ឆ្នាំ​២០០៣ ក្រោយ​ផ្ទេរ​ពី Parma ក្នុង​តម្លៃ​ ១៥,៨លាន​ផោន។ លេង​នៅ Stamford Bridge បាន​តែ​មួយ​ឆ្នាំ​ក៏​ត្រូវ​តោ​ខៀវ​បញ្ចប់​កិច្ច​សន្យា​ដោយ​សារ​បញ្ហា​សារជាតិ​ញៀន៕​
ប្រភព៖ Sabay