Bill Gates ទម្លាក់ Carlos Slim ​ឡើង​កំពូល​មហាសេដ្ឋី​​សាជាថ្មី

ដោយសារ​តែ​ភាគហ៊ុន​កើន​ឡើង ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates បាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លើ​លោក​ ក្នុង​ឆ្នាំ ២០១៣នេះ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ Bloomberg ។
Bill Gates(ឆ្វេង) និង Carlos Slim(ស្ដាំ)
ប្រភព​ថា​បច្ចុប្បន្ន​លោក Gates មាន​ទឹក​ប្រាក់​សរុប ៧២,១ពាន់​លាន​ដុល្លារ​អាមេរិក ច្រើន​ជាង​អតីត​មហាសេដ្ឋី​លេខ ១​​ពិភពលោក​ប្រចាំ​ឆ្នាំ ២០១២ Carlos Slim រហូត​ដល់ ៥៥០លាន​ដុល្លារ​អាមេរិក។ ទ្រព្យសម្បត្តិ​​​របស់ Gates ក្នុង​ឆ្នាំ​នេះ​កើន​ឡើង ១០%។ យ៉ាងណាមិញ ទ្រព្យសម្បត្តិ​របស់​លោក Slim បាន​ធ្លាក់​ចុះ ២ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​នេះ។​​​​
ចាប់​តាំង​ពី​ឆ្នាំ ២០០៧ Bill Gates មិន ​បាន​គ្រង​ដំណែង​ជា​មហាសេដ្ឋី​កំពូល​ទេ បាន​ត្រឹមតែ​​លេខ​រៀង​ទី ៣ប៉ុណ្ណោះ ប៉ុន្តែ​ថ្ងៃ​នេះ Bloomberg បាន​ចុះផ្សាយ​ថា ទ្រព្យ​សម្បត្តិ​របស់​លោក​មាន ៧២,១ពាន់​លាន​ដុល្លារ​អាមេរិក ​ច្រើន​ជាង Carlos Slim ទៅ​ទៀត។
ចុច​ត្រង់​នេះ​ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

ប្រែ​សម្រួល៖ ឌូគូ
ប្រភព៖ mashable
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha