ចេះ​​សៀក​ ឬ​ចេះ​​សិល្ប៍?

ស្ត្រី​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​បង្ហាញ​ទេពកោសល្យ​ខាង​អំណាច​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ​ទប់​លំនឹង​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​ នៅ​ក្នុង​ពិធី​បុណ្យ​សៀក​អន្តរជាតិ​​មួយ​នៅ​ប្រទេស​រុស្ស៊ី។
អ្នកស្រី Miyoko Shida Rigolo ចាប់ផ្ដើម​ថ្លឹងថ្លែង​លំនឹង​ចេញ​ពី​ស្លាប​មាន់​តូច​មួយ​ដើម ដាក់​លើ​ធាង​ដូង​ងាប់​គង​លើ​គ្នា​បន្តបន្ទាប់ រួច​ដាក់​ឲ្យ​នៅ​នឹង​វិល​លើ​ឆាក។ សមត្ថភាព​នេះ​បាន​ធ្វើ​ទស្សនិកជន​អង្គុយ​មើល​ស្ងៀមស្ងាត់​ផ្ដោត​អារម្មណ៍​ ស្ទើរ​មិន​ដក​ដង្ហើម និង​សាទរ​ដល់​អ្នកស្រី។
Miyoko ទទួល​បាន​ពាន​រង្វាន់​ប្រាក់​នៃ​ពិធី​បុណ្យ​សិល្បៈ​សៀក​អន្តរជាតិ​លើក​ទី​៥ នៅ​រដ្ឋធានី Izhevsk រដ្ឋ Udmurtia របស់​សហព័ន្ធ​រុស្ស៊ី កាល​ពី​ឆ្នាំ ២០១២ ដែល​នេះ​ជា​ពាន​រង្វាន់​ពិសេស​នៃ​ក្រុម​សៀក​រដ្ឋ​រុស្ស៊ី៕
ចង់​ដឹង​ថា ស្លាប​មាន់​ទប់​លំនឹង​បាន​យ៉ាង​ណា សូម​ទស្សនា​ឃ្លិប​ខាង​ក្រោម៖


ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha