របាយការណ៍សារព័ត៌មានបរទេសផ្សាយថា ក្រុមស្រាវជ្រាវផ្នែកព្រៃឈើនៅក្នុងប្រទេសប្រេស៊ីល ដែលប្រើផ្កាយរណបសម្រាប់ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃអាម៉ាហ្សូន ជាតំបន់ព្រៃក្តៅ-សើម ដ៏ធំបំផុតនៅលើពិភពលោកឱ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃអាម៉ាហ្សូន នៅប្រទេសប្រេស៊ីល នៅតែកើតឡើងឥតឈប់ឈរ ។
ព្រៃឈើបាត់បង់ច្រើនជាង៣០០.០០០ហិកតា ក្នុងអំឡុងពេលស្រាវជ្រាវកាលពីខែសីហា ឆ្នាំ២០១២ រហូតដល់ខែមេសា ឆ្នាំ២០១៣ ដោយអត្រានៃការកាប់បំផ្លាញព្រៃឈើបានកើនឡើងជាង៨៨ភាគរយ បើប្រៀបធៀបទៅនឹងការស្រាវជ្រាវកាលពីឆ្នាំមុន ដែលបានបាត់បង់ទីតាំងព្រៃឈើជាង១៥០.០០០ហិកតា ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៃការកាប់បំផ្លាញព្រៃឈើដ៏សន្ធឹកសន្ធាប់បែបនេះនៅឡើយ ប៉ុន្តែវេបសាយ«ម៉ុងហ្គាបេ» មានតួនាទីក្នុងការអភិរក្សព្រៃឈើ និងស្ថិតិពីការរុករានព្រៃឈើបានបង្ហាញថា អាចបណ្តាលមកពីរដ្ឋាភិបាលប្រេស៊ីលបានកែទម្រង់ច្បាប់ព្រៃឈើ ដើម្បីអភិរក្ស និងអត្រាថ្លៃប្រាក់របស់ប្រេស៊ីលធ្លាក់ចុះនាពេលបច្ចុប្បន្ន ដោយបង្កភាពងាយស្រួលដល់ការនាំចេញឈើខុសច្បាប់ រួមទាំងជាមូលេហតុធ្វើឱ្យមានការកាប់បំផ្លាញព្រៃឈើកើនខ្ពស់ ៕
ប្រភព៖ kohsantepheapdaily
Post a Comment