អ្នកមែនប្រហារ អ្នកលេងសន្លប់ស្តូក ពេទ្យថាគ្មានសង្ឃឹម


ព្រះសីហនុ៖ បុរសជាកម្មករ ទូកនេសាទម្នាក់ បានរងរបួសធ្ងន់ បែកក្បាលសន្លប់ នៅនឹងកន្លែង ដោយសារតែ ត្រូវបុរសម្នាក់ទៀត ជាកម្មករទូកដូចគ្នា វាយនិងឈើជ្រុង ប្រវែងប្រហែល១ម៉ែត្រ ត្រូវក្បាល២ដំបង រយះចេញឈាម ស្រោចក្បាល និងឆ្អឹងជំនឺ១ដំបង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ៣ និង៣០នាទី រសៀលនៅចំណុច តំបន់ទំនប់រលកផែ១៨ (ផែតាហួត) ក្រុម២២ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
លោកអនុសេនីយ៍ទោ ឈុន ឈា មេបញ្ជាការស្នាក់ការសន្តិសុខ ទំនប់រលក បានមានប្រសាសន៍ ឱ្យដឹងថាបុរសរងគ្រោះ ឈ្មោះ ស៊ូ សុខ (ហៅ ចាប) អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិ ទួលស្នែង ឃុំក្រាំងលឿង ស្រុកបាទី ខេត្តតាកែវ មានភរិយាក្រោយ (ភរិយាមុនលែងលះ) ជាកម្មការិនីនៅរាជធានីភ្នំពេញ ។ មុនពេលកើតហេតុ បុរសរងគ្រោះបានផឹកស្រា ស្រវឹងរួចនិយាយផ្លែផ្កា ឱ្យជនដៃដល់ឈ្មោះ អាខ្មៅ ដែលកំពុង លេងបៀកំដរ ការអផ្សុកជាមួយកម្មករ ទូកដូចគ្នា ដែលជាហេតុធ្វើឲ្យជនដៃ ដល់ទ្រាំមិនបានស្ទុះទៅ យកដំបង មកវាយលើជនរងគ្រោះតែម្តង ។
ក្រោយពេលកើតហេតុជនដៃដល់បានគេចខ្លួនភ្លាមៗ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ។ ពិនិត្យតាមស្ថានភាព របួសរបស់ជនរងគ្រោះ ដែលមានសភាពធ្ងន់ធ្ងរពេទ្យថាគ្មានសង្ឃឹម ៕
ប្រភព៖ dap-news
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha