ប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនាន់​ថ្មី iOS 6.1.4  Apple បាន​ប្រកាស​ដាក់​ឱ្យ​អតិថិជន​របស់​ខ្លួន​អាច​ទាញ​យកប្រើ​​បាន​ហើយ​ ជា​មួយ​កំណែប្រែ​ថ្មីៗ​កាន់​តែ​ទំនើប និង​​ងាយ​ស្រួល​។
ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 6.1.4 នេះ​អាច update បាន​តែ​ទៅ​លើ iPhone 5 ប៉ុណ្ណោះ។ វា​ទទួល​បាន​ការ update ទៅ​លើ audio profile សម្រាប់​បាស​សំឡេង​ទូរសព្ទ (speakerphone) ជួយ​ឱ្យ​កម្រិត​គុណភាព​សំឡេង​កាន់​តែ​ល្អ​ជាង​មុន។
មិន​ច្បាស់​ទេ​ថា តើ​ហេតុ​អ្វី​ចាំបាច់​ត្រូវ update ជំនាន់​មួយ​នេះ តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​ប្រើ​រំពឹង​ថា នឹង​បាន​កែលំអ​បន្ថែម​ទៀត​ពី​លើ iOS 6.1.3 ជួយ​ឱ្យ​គុណភាព​សំឡេង​របស់ speakerphone ខណៈ​ពេល​កំពុង​សន្ទនា។
ឥឡូវ​ការ update សម្រាប់​ទូរសព្ទ​គឺ​មាន​ទំហំ 18.3MB ដោយ​ឡែក​សម្រាប់​ការ​ទាញ​យក​តាម​តំណភ្ជាប់​បាន​បែងចែក​ជា ២ គឺ​ប្រភេទ​ទូរសព្វ​ប្រើ​ស៊ីមកាត GSM មាន​ទំហំ 989MB និង​ទូរសព្ទ​ភ្ជាប់​ស៊ីម​ជា​ស្រេច​ប្រភេទ CDMA ទំហំ 990MB។ ដើម្បី​ទាញ​យក​សូម​ចុច​លើ iPhone 5GSM និង iPhone 5 CDMA …
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ redmondpie