ក្រុមហ៊ុន​បាន​គូស​បញ្ជាក់​ថា​ជា​មួយ​អ្នក​ឯកទេស​ជំនួស​ក្នុង​ការ​វាយ​អក្សរ Logitech Wired Keyboard សម្រាប់ iPad នេះ​លោក​អ្នក​នឹង​អស់​កង្វល់ ព្រោះ​ដូច​ទៅ​នឹង Keyboard របស់​កុំព្យូទ័រ​ទៅ​ហើយ។ អ្នក​ប្រើ​នឹង​ងាយស្រួល​ប្រើ​ឱ្យ​ធ្វើ​មុខងារ​ដូច​ជា៖ copy, past, Siri, គ្រប់គ្រង​ដំឡើង​ឬ​បន្ថយ​សំឡេង ក៏​ដូច​ជា​ការ​ប្ដូរ​កម្មវិធី​ប្រើប្រាស់​ផង​ដែរ។ គេ​អាច​ភ្ជាប់ iPad ទាំង​ស៊េរី​ថ្មី​និង​ស៊េរី​មុនៗ​ប្រើ​ជា​មួយ Keyboard Logitech នេះ​តាម​រយៈ​ខ្សែ Connector 30-pin និង​ប្រភេទ Lightning Connector បាន​ផង​ដែរ។
Keyboard ផ្ដល់​ភាព​ងាយស្រួល​វាយ​អត្ថបទ​ខាង​លើ​នេះ នឹង​ត្រូវ​បាន​ក្រុមហ៊ុន​នាំ​នៅ​តាំង​បង្ហាញ​នៅ​ព្រឹត្តិការណ៍ International Society for Technology in Education ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ក្រុង San Antonio រដ្ឋ Texas សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី ២៣-២៦ ខែ​មិថុនា​ក្រោយ​នេះ។ ចំណែក​ឯ​តម្លៃ​គឺ ៦០ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង។
ប្រភព៖ Sabay