ព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើនកំពុងតែផ្តោតនិងនិយាយពី Galaxy S IV Mini ដែលនឹងបង្ហាញខ្លួននៅពេលឆាប់ៗខាងមុខនេះ។
នេះបានបង្កើតនូវការមន្ទិលសង្ស័យ និងការសន្និដ្ឋានថា Samsung ពិតជាប្រកាស Galaxy S IV Mini នៅពេលដ៏ខ្លីខាងមុខ ខណៈការមើលទៅលើភិនភាគរូបរាង Galaxy S IV Mini ដែលបែកធ្លាយនេះហាក់ស្របតាមព័ត៌មានដែលធ្លាប់លើកឡើងកន្លងទៅពិតមែន។
Galaxy S IV Mini ត្រូវគេគិតថានឹងមានរូបរាងតូចជាង Galaxy S IV បំពាក់អេក្រង់ប្រភេទ qHD Super AMOLED ទំហំ ៤,៣អ៊ីញ, CPU dual-core ១,៦GHz, ភ្ជាប់ជាមួយកាមេរ៉ាទំហំ 8MP, RAM ទំហំ ១GB។ ទូរសព្ទដែលមានកាមេរ៉ាទំហំ ៨ មេហ្គាភិចហ្សែលនេះ នឹងដំណើរការដោយ Android 4.2.2 Jelly Bean។
ប្រភព៖ Sabay
Post a Comment