នាពេលបច្ចុប្បន្ននេះ កុមារជាច្រើនចម្រើនវ័យស្គាល់អ្វីៗជាច្រើននៅក្នុងទូរសព្ទនិងចេះប្រើទូរសព្ទទាំងពួកគេអាយុមិនទាន់បាន៥ឆ្នាំផងក៏មាន។ នេះក៏ដោយសារពួកគេចេះសង្កេតមើលលក្ខណៈនៃការប្រើប្រាស់ទូរសព្ទនៃមនុស្សពេញវ័យនៅជុំវិញខ្លួន។
តែពេលនេះក្តីកង្វល់ខាងលើលែងមានទៀតហើយ ជាមួយកម្មវិធី Kid’s Corner នៅក្នុងប្រពន្ធប្រតិបត្តិការ Windows Phone 8 នៃស៊េរីទូរសព្ទ Nokia Lumia 920, Nokia Lumia 820, Nokia Lumia 720, Nokia Lumia 620 និង Nokia Lumia 520។
ដើម្បីដាក់ឲ្យដំណើរការកម្មវិធីនេះ ដំបូងចុចលើកម្មវិធី Kid’s Corner នៅលើ Start Screen ។ នៅទីនេះយើងអាចជ្រើសរើសកម្មវិធីហ្គេមរូបថតបទចម្រៀងនិងវីដេអូផ្សេងៗ ដែលយើងយល់ថាគួរឬពុំគួរឲ្យលេង។ ក្រោយពីជ្រើសរើសរួចហើយទូរស័ព្ទនឹងឲ្យយើងដាក់លេខសម្ងាត់ ដើម្បីការពារកុមារពីការចូលទៅប្រើអ្វីផ្សេងក្រៅពីកម្មវិធីដែលបានកំណត់សម្រាប់ឲ្យពួកគេលេងឡើយ។
កាន់តែច្បាស់ សូមទស្សនាវីដេអូក្លីបបង្ហាញខាងក្រោមនេះ
ប្រភព៖ Sabay
Post a Comment