Smartphone ដែល​នឹងមក​​បើក​សករាជ OS ថ្មី​របស់ Samsung នេះ​មាន​ឈ្មោះ “Redwood” និង​កូដ​ម៉ូដែល “GT-I8800”​។ តាម​រយៈ​រូប​ដែល​បាន​បែក​ធ្លាយ​នេះ គេ​សង្កេត​ឃើញ រូបរាង​របស់​វា​ស្រដៀង​នឹង Smartphone ត្រកូល Galaxy អីចឹង។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​មុខងារ​មួយ​ចំនួន​ដូច​នៅ​លើ Android OS ដែរ​ដូច​ជា៖ S-VoiceWi-Fi Direct និង S-Beam ជា​ដើម។
ប្រភព​បាន​ឱ្យ​ដឹង​ថា Smartphone មួយ​ម៉ូដែល​ថ្មី​នេះ នឹង​មាន resolution 720p ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការTizen 2.1។ ក្រុមហ៊ុន​នឹង​ផលិត​ ៥០០គ្រឿង​ ដើម្បី Developer យក​ទៅ​ធ្វើតេស្ត​ មុន​នឹង​ដាក់​ឱ្យ​ប្រើ​ជា​សាធារណៈ។
ទោះ​ជា​យ៉ាង​ណា​ពុំ​មាន​ការ​បំភ្លឺ​ចេញ​ពី Samsung នៅ​ឡើយ ហើយ​ពេលវេលា​ដែល Smartphone នេះ​នឹង​ចេញ​ប្រលូក​លើ​ទីផ្សារ​ក៏​ពុំ​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​ច្បាស់​នៅ​ឡើយ។
ប្រភព៖ Sabay