​លោក ពិសិដ្ឋិ បាន​ឲ្យ​ដឹង​ថា ​ពី​មុន​ធ្លាប់​តែ​ឃើញ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​​តែ​​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់ WindowsLicense តែ​ឥឡូវ​នេះ​អ្នក​ធ្វើ​ជំនួញ​តាម​ក្រុមហ៊ុន​តូច​ធំ ជា​ពិសេស​និស្សិត​ខ្មែរ​​ក៏​​ទិញ​ Windows License យក​ទៅ​ប្រើ​ដែរ។
លោក​បន្ត​​ទៀត​ថា ក្រៅ​ពី​នេះ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ផ្សេងៗ​ក៏​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើប្រាស់ Microsoft OS មាន License នេះ​ដែរ ។
“ចំនួន​ Windows License នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​បែប​នេះ គឺ​ដោយ​សារ​តែ​អ្នក​ប្រើប្រាស់​ទាំង​នោះ​យល់​ដឹង និង​ទទួល​ស្គាល់​​ពី​អត្ថប្រយោជន៍​សំខាន់​ៗ​របស់ Microsoft” ។ លោក​បញ្ជាក់។
ការ​ប្រើប្រាស់ Windows License គឺ​ផ្ដោត​លើ​ចំណុច​សំខាន់​២ លើ​អត្ថប្រយោជន៍​រួម​ដែល Windows មាន។ ទី ១ គឺ​សំដៅ​លើ Security លើ​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់។ Windows មាន License ខុស​​ពី​ Windows ដែល​ត្រូវ​បាន​គេ​ដំឡើង​ដោយ​ប្រើ Crack និយាយ​រួម​គឺ​គ្មាន​មេរោគ​នោះ​ទេ ដូច្នេះ​អ្នក​ប្រើប្រាស់​មិន​ចាំ​បាច់​ខ្វាយខ្វល់​ពី​ការ​ឆ្លង Spy-ware ឬ​ក៏ Virus ផ្សេងៗ​​ឡើយ។
ហេតុ​ផល​ទី ២ គឺ​ Performance ល្អ។ មាន​ន័យ​ថា​ដំណើរ​ការ​ Windows នេះ​មាន​លក្ខណៈ​រលូន​ជាង​ Windows Copy។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ អ្នក​ប្រើប្រាស់​អាច​យល់​ដឹង​ និង​ប្រើប្រាស់​គន្លឹះ​ពិសេសៗ​កាន់​តែ​ច្រើន​ពី​ Windows ជាក់​ស្ដែង​ដូច​ជា​ការ​ចូល​ទៅ​កាន់​ទំព័រ Support របស់ Microsoft ជាដើម។
បច្ចុប្បន្ន​នេះ​ Windows 8 គឺ​មាន​លក់​ក្នុង​តម្លៃ​ជាង ១០០ ដុល្លារ អាស្រ័យ​ទៅ​តាម Additional Version នីមួយៗ៕
អត្ថបទ៖ តុ