ប៉ុន្តែអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស មិនបានបញ្ជាក់ថា ប្រព័ន្ធប្រឡាយលូប៉ុន្មានម៉ែត្រនឹងត្រូវស្តារនោះទេ។ នេះបើយោងតាមគេហទំព័រសាលារាជធានីភ្នំពេញ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅ។

លោកអភិបាលរាជធានីបញ្ជាក់ថា ដំណើរការស្តារប្រពន្ធ័ប្រឡាយលូក្នុងរដូវភ្លៀងនេះ គឺដើម្បីរំដោះទឹកចេញក្រៅក្រុងឲ្យបានទាន់ពេលវេលា ដោយចាប់ផ្ដើមពីខណ្ឌទួលគោក ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ប៉ែកខាងជើងរាជធានីភ្នំពេញ ពិសេសឲ្យទឹកទៅដល់ស្ថានីយបូមទឹកកប់ស្រូវ។
ទន្ទឹមគ្នានោះ មន្ត្រីពីមន្ទីរជំនាញត្រូវបានណែនាំឲ្យសិក្សា និងពិនិត្យឡើងវិញនូវគ្រប់បណ្ដាចំណុចដែលត្រូវបានរំលោភលើចំណីប្រឡាយដោយប្រជាជន និងត្រូវកែតម្រូវឡើងវិញ ដើម្បីធានាឲ្យមានការផ្លាស់ប្ដូរទម្លាប់មិនល្អរបស់អ្នកប្រើប្រាស់ប្រព័ន្ធលូមួយចំនួន ក្នុងការបោះសំរាម ឬកាកសំណល់ផ្សេងៗចូលប្រព័ន្ធប្រឡាយលូ។ អាជ្ញាធរដែនដីក៏នឹងត្រូវអប់រំណែនាំប្រជាពលរដ្ឋជាប្រចាំ ឲ្យចេះថែទាំប្រឡាយផងដែរ៕
ប្រភព៖ Sabay

Post a Comment