ឥណ្ឌូណេស៊ី​ត្រៀម​ប្រើ​បច្ចេកវិទ្យា​បង្កើត​​​ភ្លៀង​សិប្បនិម្មិត​ពន្លត់​ភ្លើង​ឆេះ​ព្រៃ

ឥណ្ឌូណេស៊ី​មាន​គម្រោង​ប្រើប្រាស់​ បច្ចេកវិទ្យា​​ផ្លាស់ប្ដូរ​អាកាសធាតុ​ដើម្បី​ព្យាយាម​ពន្លត់​ភ្លើង​ឆេះព្រៃ ​ដ៏​អាក្រក់​ដែល​​កំពុង​​រាតត្បាត​នៅ​លើ​កោះ​សូម៉ាត្រា។ ​
​ រដ្ឋ​មន្ត្រី​​ព្រៃឈើ​ឥណ្ឌូណេស៊ី​លោក Raffles Panjaitan ​​​បាន​​លើក​ឡើង​​ថា ​រដ្ឋាភិបាល​មាន​គម្រោង​​ប្រើប្រាស់​បច្ចេកវិទ្យា​ “បង្កើត​ពពក​សិប្បនិម្មិត” ​ដើម្បី​ពន្លត់​អគ្គិភ័យ​ដ៏​អាក្រក់​ដែល​កំពុង​ឆាបឆេះ​យ៉ាង​ខ្លាំង​ក្នុង​ខេត្ត​ Riau។

បុគ្គលិក​ក្រុមហ៊ុន​សិង្ហបុរី​កំពុង​ដើរ​កាត់​ផ្សែង​ដ៏​អាក្រក់​ដែល​បណ្ដាល​មក​ពី​ភ្លៀង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី

ក្នុង​បេសកកម្ម​ខាង​លើ​ ​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​នឹង​ត្រូវ​បញ្ជូន​ទៅ​លើ​អាកាសនៃ​កោះ​ សូម៉ាត្រា​បាញ់​ជាតិ​គីមី​ទៅ​ក្នុង​​ពពក​​ដើម្បី​បង្កើត​ជា​ទឹកភ្លៀង​ឲ្យ​ បាន​ឆាប់​រហ័ស។ ​ទោះ​ជា​យ៉ាង​ណា​ ​ផែនការ​នេះ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​អាកាសធាតុ​ផង​ដែរ​ថា ​តើ​មាន​ពពក​ច្រើន​ប៉ុណ្ណា​នៅ​ពេល​បាច​សាច​ជាតិ​គីមី​នោះ?
​ ភ្លើង​ព្រៃ​ដ៏​អាក្រក់​មិន​ត្រឹម​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ឥណ្ឌូណេស៊ី​ខ្លួន​ ឯង​តែ​ម៉្យាង​នោះ​ទេ ​វា​ថែមទាំង​​ធ្វើ​​ឲ្យ​សិង្ហបុរី​ដែល​ជា​ប្រទេស​ក្បែរ​ខាង​គ្នា​​កំពុង​ ញាំញី​ដោយសារ​ផ្សែង​ក្នុង​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង ​ពី​ឆ្នាំ ១៩៩៧ ​​ដែល​នេះ​​ក៏​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន​សិង្ហបុរី​​ផង​ដែរ៕

ប្រភព៖ Sabay


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha