ក្ដីបំណងរបស់និស្សិតម្នាក់ៗតែងតែមាន ដូចជា អ្នកខ្លះចង់ធ្វើការងារជាគ្រូពេទ្យ អ្នកជំនួញ វិស្វករ ស្ថាបត្យករ ។ល។ ហើយចុះចំនែកគ្រូបង្រៀនវិញក៏មានអ្នករៀនមួយចំនួនប៉ងប្រាថ្នាចង់ធ្វើដែរ ក៏ប៉ុន្ដែគ្រាន់តែការងារជាគ្រូបង្រៀននេះមានការហត់នឿយច្រើនហើយទាមទាឲ្យមានការអត់ធ្មត់ខ្ពស់ផងដែរ។ ដូច្នេះដើម្បីក្លយជាគ្រូបង្រៀនដ៏ល្អមួយរូបតើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
សាស្ត្រាចារ្យ ផ្នែកភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស លោក ខាន់ ចិន្តា អាយុ៣២ឆ្នាំ បានបង្ហើបប្រាប់ពីលក្ខណៈមួយចំនួនដើម្បីរៀបចំខ្លួនឲ្យក្លាយទៅជាសាស្ត្រាចារ្យដ៏ល្អមួយរូប។
លោក បានលើកឡើងថា កត្តាចម្បងបំផុត គឺនិស្សិតខ្លួនឯងផ្ទាល់ចាំបាច់ត្រូវសិក្សានូវមុខវិជ្ជាពាក់ព័ន្ធនឹងមុខវិជ្ជាដែលចង់បង្រៀន។ បើពួកគាត់ចង់ក្លាយជាសាស្ត្រាចារ្យភាសាអង់គ្លេស ពួកគាត់ត្រូវតែពង្រឹងសមត្ថភាព និងរៀនមុខវិជ្ជាគោលដែលពាក់ព័ន្ធទៅនឹងភាសាអង់គ្លេសនេះជាចាំបាច់។
ម្យ៉ាងវិញទៀត វាអាស្រ័យលើសាមីខ្លួនឯងផ្ទាល់ ដែលត្រូវមានទឹកចិត្តស្រឡាញ់ និងចូលចិត្តការបង្រៀនព្រមទាំងមានសមត្ថភាពក្នុងការនិយាយពន្យល់ណែនាំឲ្យគេយល់ និងយល់ដឹងច្រើនពីបញ្ហាសង្គម។
លោកសាស្ត្រាចារ្យ បានឲ្យដឹងថា សាស្ត្រាចារ្យដ៏ល្អមួយរូប ចាំបាច់ត្រូវមានជំនាញផ្នែកទំនាក់ទំនង និងសីលធម៌ក្នុងការរស់នៅ ក៏ដូចជាការបង្រៀនផងដែរ។
លោក បានពន្យល់បន្ថែមថា ថ្វីដ្បិតតែពួកគាត់មានសមត្ថភាពក្នុងការពន្យល់ និងបង្រៀនក៏ពិតមែន ប៉ុន្តែនៅក្នុងការបង្រៀននេះ ពួកគាត់ត្រូវមានសីលធម៌ល្អ តាំងខ្លួនជាគំរូល្អឲ្យនិស្សិតដទៃបានឃើញ និងមានការប្រាស្រ័យទាក់ទងក្នុងចំណោមសាស្ដ្រាចារ្យ និងនិស្សិតទាំងអស់ពីព្រោះពួកគាត់អាចប្រឈមមុខនឹងកូនសិស្សរាប់សិបនាក់ដែលមានពេលខ្លះគ្រូបង្រៀនត្រូវដើរតួជាអ្នកចរចា និងសម្របសម្រួលបើកូនសិស្សមានទំនាស់ផ្សេងៗ៕

ប្រភព៖ ABC None stop
Post a Comment