ក្រសួង​ធនធានទឹក​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ពី​ថ្ងៃ​ទី​១២​ដល់​១៦​ខាង​មុខ


យោង​ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៣​ ដោយ​លោក​លឹ​ម​ គាន​ហោ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ធ្វើការ​អង្កេត​ តាមដាន​និង​ ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​ ឃើញ​ថា​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ខ្យល់មូសុង​និរតី​ នឹង​បង្កើន​ឥទ្ធិពល​មក​លើ​សមុទ្រ​ និង​តំបន់​មាត់សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រម​ជាមួយ​គ្នា​នេះ​ក៏​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​ (ITCZ)​មួយ​កើតឡើង​និង​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ​។​
​សេចក្តី​ ជូនដំណឹង​ដដែល​បន្ត​ថា​ បាតុភូត​ទាំង​ពីរ​ខាងលើ​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ ទៅ​ច្រើន​លាយឡំ​និង​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​នៅ​តំបន់​ទំនាប​កណ្ដាល​ តំបន់​ភ្នំ​និង​ តំបន់​ខ្ពង់រាប​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៦​ខែមិថុនា​ឆ្នាំ​២០១៣​។​ ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​ និង​នៅ​ក្នុង​ផ្ទៃសមុទ្រ​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​គំហុក​ច្រើន​ លាយឡំ​នឹង​ផ្គរ​ រន្ទះ​ ខ្យល់​បក់​បោក​ខ្លាំង​ ដែល​អាច​ឲ្យ​រលក​សមុទ្រ​ខ្ពស់ៗ​ចាប់ពី​១​ម៉ែត្រ​ទៅ​២-៥០​ម៉ែត្រ​។​
​យោង​ តាម​សេចក្តី​ជួន​ដំណឹង​ដដែល​ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ ដែនដី​និង​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​បង្កើន​ការ​យកចិត្ត​ទុក​ដាល់​ខ្ពស់​ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើងជា​យថាហេតុ​ និង​ពិសេស​ ចំពោះ​បងប្អូន​ប្រជា​នេសាទ​និង​អ្នកទេសចរ​ សូម​ផ្អាក​សកម្មភាព​នេសាទ​ និង​ការ​ធ្វើ​ដំណើរ​កំសាន្ត​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៦​ខែមិថុនា​៕​ ជែ​ម​
23344
ប្រភព៖ ABC None stop
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha