រក​ឃើញ​​អ្នក​ផ្ញើ​សំបុត្រ​មាន​ជាតិ​ពុល​ឱ្យ​លោក​ អូបាម៉ា


ជន​សង្ស័យ​ដែល​ផ្ញើ​លិខិត​មាន​ជាតិពុល​ទៅ​កាន់​សេតវិមាន​កាល​ពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​ហើយគឺ​តារា​សម្តែង​ស្រី​អាមេរិក​ក្នុង​រឿង​ខ្មោច​ឆៅ​ដ៏​ល្បី​ “The Walking Dead”។
បើ​តាម​របាយការណ៍​ពី​សំណាក់​សារ​ពត៌មាន​ The Hollywood Reporter បាន​អះអាង​ថា ​តារា​សម្តែង​វ័យ​៣៥​ឆ្នាំ​នាង​ Shannon Richardson ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភ្នំ​ Pleasant រដ្ឋ​តិចសាស់ កាល​ពី​ថ្ងៃ​សុក្រ ​ហើយ​ត្រូវ​ឡើង​តុលាការ​នៅ​​ថ្ងៃ​ដដែល​នេះ​ពី​បទ​សង្ស័យ​ថា​ ជា​អ្នក​ផ្ញើសំបុត្រ​គំរាម​កំហែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​លោក ​Barack Obama។​
នាង Shannon ដែល​គេ​សង្ស័យ​ថា ​ផ្ញើ​លិខិត​មានផ្ទុក​ជាតិ​ពុល​ទៅ​លើ​ អូបាម៉ា
មុន​ពេល​មាន​ការ​ចាប់​ខ្លួន​អ្នក​ម្តាយ​កូន​ប្រាំ​រូប​នេះ​បាន​ទូរស័ព្ទ​ទៅ​ការិយាល័យ​ស៊ើប​អង្កេត ​Federal​អះអាង​ថា ​ស្វាមី​នាង​ជា​អ្នក​ផ្ញើសំបុត្រ​មាន​ជាតិ​ពុល​ទៅ​លោក​ប្រធានាធិបតី​។ ​ការិយាល័យ​មេធាវី​នៅ​សង្កាត់​ភាគ​ខាង​កើត​រដ្ឋ​តិចសាស់​បាន​បញ្ជាក់​​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ​ករណី​សំបុត្រ​គំរាម​លោក​ប្រធានាធិបតី​នេះ​កំពុង​មាន​ការ​ចូលរួម​ស្រាវជ្រាវ​ និង​ស៊ើប​អង្កេត​ពី​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ​។
បើ​រក​ឃើញ​ថា​ ជា​រឿង​ពិត​ជន​សង្ស័យ​ Shannon Richardson អាច​នឹង​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ ក្នុង​ពន្ធនា​គារ​ Federal ក្នុង​រដ្ឋ​តិច​សាស់​​៕
ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha