ម៉ូតូ​រូប​ក្រពើ​ចម្លែក​នេះ​មាន​ឈ្មោះ​ថា Gatorbike។ វា​ជា​ម៉ូតូ​របស់​លោក Jim Jablon ម្ចាស់​មជ្ឈមណ្ឌល​​អភិរក្ស​សត្វ​ព្រៃ Wildlife Rehabilitation of Hernando ក្នុង​រដ្ឋ Florida។
ម៉ូតូ​ក្រពើ​តម្លៃ​កប់​ក្ដោង GatorBike របស់​បុរស​វ័យ​ជាង ៤០ឆ្នាំ​ Jablon ទទួល​បាន​ការ​រចនា​ដោយ​ជនជាតិ​ស៊ុយអែត​​​លោក Benny Ohrman។ មូលហេតុ​ដែល​លោក​ឱ្យ​គេ​រចនា​ម៉ូតូ​ពោរពេញ​ដោយ​ការ​ច្នៃ​ប្រឌិត​នេះ​ឡើង គឺដោយសារ​លោក​ចង់​ទាក់ទាញ​អ្នក​ទេសចរ​មក​កម្សាន្ត​មជ្ឈមណ្ឌល​​អភិរក្ស​សត្វ​ព្រៃ​របស់​លោក​កាន់​តែ​ច្រើន។
ប្រភព៖ Sabay