ពិព័រណ៍អន្តរជាតិប្រចាំឆ្នាំ ២០១៣ E3 នឹងចាប់ដំណើរការនៅថ្ងៃទី ១១ ដល់ ១៣ ខែមិថុនានៅសហរដ្ឋអាមេរិក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជុំវិញពិព័រណ៍ E3 គេឃើញមានផ្ទាំង Banner ផលិតផលហ្គេមមួយចំនួនបានលេចរូបរាងជាបណ្ដើរៗហើយ និងកាន់តែនឹកស្មានមិនដល់គឺថា ក្នុងនោះក៏មានវត្តមានហ្គេមស្នាដៃរបស់កូនខ្មែរផងដែរ។
ហ្គេម Asva The Monkey របស់កូនខ្មែរដែលត្រូវដាក់បង្ហាញនៅពិព័រណ៍ E3
ដោយសារព្រឹត្តិការណ៍នេះ មានស្នាដៃកូនខ្មែរបានទៅចូលរួមតាំងពិព័រណ៍ដែរនោះ ហេតុនេះបើមានព័ត៌មានថ្មីSabay នឹងតាមដាន និងធ្វើការចុះផ្សាយជូនដល់ប្រិយមិត្តជាបន្តបន្ទាប់។ ដូច្នេះ សូមប្រិយមិត្តតាមដានជាមួយយើងនៅស្អែកនេះ។
E3 មកពីឃ្លាពេញថា Electronic Entertainment Expo ជាពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំ ដែលមានតាំងបង្ហាញហ្គេមកុំព្យូទ័រ និងឧបករណ៍សម្រាប់លេងហ្គេមចេញថ្មី។ ពិព័រណ៍នេះរៀបចំឡើងដោយសមាគម Software សម្រាប់កម្សាន្ត (ESA) ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត Los Angeles សហរដ្ឋអាមេរិក។
ប្រភព៖ Sabay News
Post a Comment