យោងតាមសារព័ត៌មាន Xinhua របស់ចិនបានឲ្យដឹងថា យ៉ាងហោចណាស់មានគ្រោងឆ្អឹងខ្មោចសិប្បនិម្មិតចំនួន ១លានត្រូវបានដាក់តម្រៀបនៅខាងមុខសេតវិមាន សហរដ្ឋអាមេរិក ដើម្បីធ្វើជានិមិត្តរូបប្រឆាំងទៅនឹងអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅផ្សេងៗទៀតនៅជុំវិញពិភពលោក។ ការដាក់គ្រោងឆ្អឹងដល់កម្រកើតមាននេះបានធ្វើឡើងកាលពីថ្ងៃទី០៩ខែឧសភាកន្លងទៅនេះ។
សិស្សនិស្សិត វិចិត្រករ រួមទាំងសកម្មជនជាច្រើនរយនាក់ត្រូវបានគេជឿជាក់ថា បានចូលរួមតម្រៀបគ្រោងឆ្អឹងនេះឡើង ដើម្បីជំរុញឲ្យមេដឹកនាំពិភពលោកមានការយកចិត្តទុកដាក់ខ្ពស់ទៅនឹងការកើតមានឡើងនៃអំពើប្រល័យពូជសាសន៍ រួមទាំងអំពើឃោរឃៅកន្លងមក ដែលជាទង្វើមួយរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅដល់អាយុជីវិតរបស់មនុស្សជាតិទាំងមូល។
ទន្ទឹមនឹងនេះផងដែរ គំនិតនៃការដាក់គ្រោងឆ្អឹងនេះនឹងអាចធ្វើជាសារមួយក្នុងការជួយជំរុញឲ្យស្ថាប័នអង្គការអន្តរជាតិនានា ជាពិសេសគឺអង្គការសហប្រជាជាតិ ត្រូវបន្តអនុវត្តយន្តការបច្ចុប្បន្នរបស់ខ្លួនឲ្យមានប្រសិទ្ធភាពជាងមុន សំដៅចូលរួមចាត់វិធានការទប់ស្កាត់ការកើតមានឡើងនៃអំពើដ៏ឃោរឃៅនេះនៅពេលអនាគត៕
ប្រភព៖ Sabay News
Post a Comment